Friday, October 20, 2017

ពាក្យ 3ម៉ាត់ ដើម្បីឲ្យកូនបាត់ខឹង និង ឆាប់ស្ងប់អារម្មណ៍៍



នៅពេលដែលក្មេងខឹង ឬ យំម្តងៗ វាជារឿងឈឺក្បាលបំផុតសំរាប់អ្នកម្តាយគ្រប់រូបត្រូវអត់ ?
សាកប្រើវិធីសាស្រ្តទាំង ៣ខាងក្រោមនេះទៅមើល :


១. កូនអាចគូររូបបានទេ ?

ការគូររូប អាចធ្វើឲ្យកុមារបាត់ស្ត្រេស និង ទុក្ខកង្វល់ផ្សេងៗ គំនូរក៏អាចឲ្យកូនបញ្ចេញអារម្មណ៍ពិតរបស់គេ ខណៈពេលដែលគេមិនហ៊ាននិយាយវាចេញមក ។


អានរួច សូមជួយចែករំលែកបន្ត ដើម្បីផ្តល់ចំណេះដឹងល្អៗដល់អ្នកផ្សេងបានដឹង បានយល់ដូចអ្នកទាំងអស់គ្នាផងណា៎ !
សូមអរគុណសំរាប់ការចូលអាន និង ជួយចែកចាយបន្ត នេះជាកំលាំងចិត្តឲ្យពួកយើងមានទឹកចិត្តខំស្រាវជ្រាវបន្ថែម ^^


២. ម៉ាក់ស្រលាញ់កូន ! មិនអីទេកូនណា៎ !

កំហឹង និង អារម្មណ៍មួរម៉ៅរបស់កូន នឹង រសាយបាត់ទៅវិញ ក្រោយពេលគេស្តាប់លឺពាក្យនេះ ជាពិសេសពេលគេកំពុងគិត ឬ ស្ថិតក្នុងស្ថានភាពលំបាក គិតមិនចេញ ឬ មានគ្រោះថ្នាក់ ។ ពាក្យទាំងនេះ នឹង ធ្វើឲ្យកូនស្ងប់អារម្មណ៍ហើយរត់មកអោបអ្នកជាមិនខានឡើយ ។


៣. ហេតុអ្វីបានជាកូនខឹង ? ហេតុអ្វីបានជាកូនគិតបែបនេះ ?

ពាក្យទាំងនេះ នឹងធ្វើឲ្យកូនយល់ពីអ្វីដែលគេកំពុងខឹង ឬ ភ័យខ្លាចហើយគិតសារជាថ្មីនូវអ្វីដែលគេបានធ្វើ ៕


0 comments:

 

KID and BABY Template by Ipietoon Cute Blog Design