Tuesday, October 31, 2017

ត្រូវទៅ​ជួប​​គ្រូ​ពេទ្យ​ជា​បន្ទាន់​ពេលកូន​តូចមានអាការៈ​​​ប្លែក​ ៧​​យ៉ាង

កូន​ឈឺ​ គឺ​ជា​ទុក្ខ​កង្វល់​ដ៏​ធំ​របស់​ឪពុក​ម្តាយ​គ្រប់​រូប​ ហេតុ​ដូចនេះ​ការ​ចេះ​សង្កេត​មើល​អាការៈ​របស់​កូន​ អាច​ឲ្យ​អ្នក​ដឹង​ស្ថានការណ៍​បាន​មុន​ ដើម្បី​ព្យាបាល​ជំងឺ​ទាំង​នោះ​ទាន់​ពេល​វេលា ​។​ ខាង​ក្រោម​នេះ​ជា​​​អាការៈ​​​៧​យ៉ាង​ដែល​​បង្ហាញ​ថា​សុខភាព​ក្មេង​កំពុង​ប្រឈម​ជាមួយ​បញ្ហា​ ហើយ​ឪពុក​ម្តាយ​ត្រូវ​មាន​ចំណាត់​ការ​ឲ្យ​បាន​ឆាប់​រហ័ស ​៖​


១. ប្រជ្រុយ​ដុះ​

ប្រជ្រុយ​ថ្មី​​ដុះ​ច្រើន​ ឬ​ ប្រជ្រុយ​ចាស់ៗ​ចាប់​ផ្តើម​រីក​ធំជាង​មុន​ ។



២. ជ្រុះ​សក់​

វា​អាច​បណ្ដាល​មក​ពី​​បញ្ហា​ខាង​​ក្នុង​ខ្លួន​កុមារ ដូចជា​​កង្វះ​វីតាមីន​ជាដើម​។​



អានរួច សូមជួយចែករំលែកបន្ត ដើម្បីផ្តល់ចំណេះដឹងល្អៗដល់អ្នកផ្សេងបានដឹង បានយល់ដូចអ្នកទាំងអស់គ្នាផងណា៎ !
សូមអរគុណសំរាប់ការចូលអាន និង ជួយចែកចាយបន្ត នេះជាកំលាំងចិត្តឲ្យពួកយើងមានទឹកចិត្តខំស្រាវជ្រាវបន្ថែម ^^


៣. ការ​ប្រែប្រួល​អារម្មណ៍​ និង​ឥរិយាបថ

កូន​ស្រាប់​​តែ​លែង​សូវ​​បៅ ឫ​ញ៉ាំ​អាហារ ​មួម៉ៅ​រក​រឿង​ច្រើន​​ ព្រម​ទាំង​​មិន​ចង់​ដេក​ ។​


៤. ទំហំ​ក្បាល​ធំ​ជាង​មុន​

បង្ហើយ​ក្មេង​ នឹង​រួម​តូច​បន្តិច​ម្តងៗ​ពេល​ក្មេង​កាន់​តែ​ធំ តែ​បើ​វា​បែរ​ជា​រីក​​ធំ​ទៅ​វិញ​ នោះ​បញ្ជាក់​ថា​វា​គឺ​ជា​បញ្ហា​មិន​ប្រក្រតី​ហើយ​ ។​
៥. ស្ដាប់​មិន​សូវ​​​ឮ

ប្រសិន​បើ​អ្នក​និយាយ​​ទៅ​កាន់​គាត់ ឬ​ហៅ​ឈ្មោះ​គាត់​ តែ​​​គាត់​មិន​ឆ្លើយ​តប​ហាក់​បី​ដូច​ជា​មិន​ឮ​ បញ្ជាក់​ថា​គាត់​មាន​បញ្ហា​​​ជាមួយ​ការ​ស្តាប់​​​ប្រាកដ​ណាស់​ ។


៦. ស្រេក​ទឹក​ញឹកញាប់​

​ទារ​ផឹក​ទឹក​​ញឹក​ខុស​ពី​ធម្មតា​ ក៏​អាច​ជា​​អាការៈ​​​នៃ​ជំងឺ​កាច​សាហាវ​ណា​មួយ​ដែរ ។​


៧. ស្រមុក​ឮៗ​

​វា​​ជា​សញ្ញា​នៃ​បញ្ហា​ផ្លូវ​ដង្ហើម​ ដែល​​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព​កុមារ ​។​ ​


កូន​ក្មេង​មិន​ចេះ​រ៉ាយរ៉ាប់​ប្រាប់​​យើង​​ឡើយ​ពេល​ពួក​គាត់​ឈឺ​ អ្នក​ត្រូវ​តាម​ដាន​ពួក​គាត់​ដោយ​ខ្លួនឯង ​ដូច្នេះ​​ប្រសិន​បើ​អ្នក​ប្រទះ​ឃើញ​កូន​របស់​អ្នក​មាន​អាការៈ​ណា​មួយ​ខាង​លើ​នេះ​ សូម​កុំ​បង្អង់​​យូរ​ ត្រូវ​នាំ​ពួក​គាត់​ទៅ​រក​ពេទ្យ​កុមារ​ឲ្យ​បាន​ឆាប់​ ដើម្បី​​បញ្ចៀស​ជំងឺ​កាច​សាហាវ​ និង​ព្យាបាល​ទាន់​ពេល​វេលា​ ៕

ប្រភព៖ Brightside

0 comments:

 

KID and BABY Template by Ipietoon Cute Blog Design