Thursday, October 26, 2017

ក្នុង​ពេល​មាន​ផ្ទៃពោះ​ស្ត្រី​គួរ​ត្រូវ​ការថត​អេកូ​ ប៉ុន្មាន​ដង​ទៅ​ ?

​ការថត​អេកូ ​គឺជា​ផ្នែក​មួយ​ទៀងទាត់​នៃ​ការថែរក្សា​សុខភាព​ក្នុងពេល​មាន​ផ្ទៃពោះ ដែល​វា​អនុញ្ញាតិឲ្យ​គ្រូពេទ្យ​តា​មដាន​ការលូតលាស់ និ​ង ការធំធាត់​របស់​ទារក​ក្នុង​ផ្ទៃ​បាន ​។ ប៉ាៗម៉ាក់នឹង ​មាន​អារម្មណ៍​ភ្ញាក់ផ្អើល​នៅ​ពេល​មើលឃើញ​រូបភាព​កូន​ក្នុង​ផ្ទៃ​ជា​លើកដំបូង ​។ ថ្វី​បើ​ស្ត្រី​មាន​ផ្ទៃពោះ​ភាគច្រើន​ត្រូវ​ការថត​អេកូ​តែ​ពីរ​បី​ដង​ក៏ដោយ ក៏​ចំនួន​នៃ​ការថត​អេកូ​ន​នេះ​អាច​នឹង​ត្រូវ​ធ្វើ​ច្រើនដង​អាស្រ័យ​ទៅ​តាម​ស្ថានភាព​របស់​ស្ត្រី​ដែរ​ ។



អានរួច សូមជួយចែករំលែកបន្ត ដើម្បីផ្តល់ចំណេះដឹងល្អៗដល់អ្នកផ្សេងបានដឹង បានយល់ដូចអ្នកទាំងអស់គ្នាផងណា៎ !
សូមអរគុណសំរាប់ការចូលអាន និង ជួយចែកចាយបន្ត នេះជាកំលាំងចិត្តឲ្យពួកយើងមានទឹកចិត្តខំស្រាវជ្រាវបន្ថែម ^^


​រូបភាព​ដែល​អេកូ​អាច​ផ្តល់ឲ្យបាន​មានដូចជា ​៖

- ​ការលូតលាស់​សរីរាង្គ​របស់​ទារក និង ​មុខងារ​របស់​វា​
- ​ការលូតលាស់​របស់​ដៃ​ជើង និង ​រចនាសម្ព័ន្ធ​ឆ្អឹង​ ​- កម្ពស់​កូន​
- ទំហំ​កូន​
- ការលូតលាស់​ក្បាល​របស់​ទារក​
- ទឹក​ភ្លោះ​
- ដឹង​ថា​កូនប្រុស ឬ​ ស្រី​
- អាច​ដឹង​អំពី​ថ្ងៃខែ​សម្រាល​


សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​សុខភាព​ល្អ​ភាគច្រើន​ ​គឺ​ត្រូវ​ការថត​អេកូ​តែ ២​ដង​ប៉ុណ្ណោះ​ ។ 

ដំបូង​ឡើយ​ គឺ​ធ្វើ​នៅ​ត្រីមាស​ទីមួយ និង ​ទី​ពី រ​គឺ​នៅ​សប្តាហ៍​ទី ១៨​ដើម្បី​បញ្ជាក់​អំពី​រចនា​សម្ពាធ​រាងកាយ​ធម្មតា និង ​ភេទ​របស់​ទារក ​។ ពេលវេលា​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ដើម្បី​ថត​អេកូ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​សុខភាព​ល្អ​គឺ​ចន្លោះ សប្តាហ៍​ទី ១៨ ទៅ​២២ ​។ ក្នុងដំណាក់កាល​នេះ សរីរាង្គ​របស់​ទារក​ក្នុង​ផ្ទៃ​ត្រូវ​បាន​លូតលាស់​យ៉ាង​ពិសេស ដូច្នេះ​អ្នកជំនាញ​ថត​អេកូ​អាច​នឹង​មើល​ដឹង​អំពី​មុខងារ និង​ការលូតលាស់​របស់​វា​ដែរ​ ។


គ្រូពេទ្យ​អាច​នឹង​សុំ​ឲ្យ​អ្នកថត​អេកូន​ទៀត​ដើម្បី ​៖

- ដឹង​អំពី​ជំហរ​របស់​ទារក ជំហ​រ​បញ្ជ្រាស ឬ ​ធម្មតា​ ​- ដឹង​អំពី​ថ្ងៃខែ​ត្រូវ​សម្រាល​
- វាយតម្លៃ​ការលូតលាស់​របស់​សុក​
- ពិនិត្យ​ទៅលើ​កម្រិត​ទឹក​ភ្លោះ​
- កំណត់​អំពី​ផលវិបាក​បើសិនជា​មាន​ករណី​កូនភ្លោះ​
- តាមដាន​សកម្មភាព​លូតលាស់​របស់​ទារក​
- រក​មើល​ជំងឺ​ហ្សែ​ន​ដែល​អាច​កើតមាន​ 
​- ពិនិត្យ​រក​មើល​ជំងឺ​សុក​បាំង​មាត់ស្បូន ឬ​ការលូតលាស់​របស់​ស្បូន​


បើសិន​ជា​ម្តាយ​មាន​ជំងឺ​នានា​ដូចជា ជំងឺ​ទឹកនោម​ផ្អែម ឬ​លើស​សម្ពាធ​ឈាម នាង​ត្រូវ​តែ​ថត​អេកូ​ច្រើនដង​បន្តិច​ហើយ​។ ការថត​អេកូ​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ស្វែងរក​ព័ត៌មាន​ដែល​មាន​ប្រយោជន៍​ក្នុង​គោលបំណង​សង្គ្រោះ​ជីវិត​។ វា​អាច​ប្រើ​ដើម្បី​ពង្រឹង​ដល់​សុខភាព​ទារក​ក្នុង​ផ្ទៃ​។ បើសិនជា​មាន​ការសង្ស័យ​អ្វី​អំពី​ការថត​អេកូ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អំពី​រឿង​នេះ​ទៅ​ ៕

ប្រភព ៖ health

0 comments:

 

KID and BABY Template by Ipietoon Cute Blog Design