Saturday, October 21, 2017

អ្វីដែលប៉ាម៉ាក់គ្រប់រូបគួរកត់សំគាល់ បើមិនចង់ឲ្យភ្នែកកូនតូចមានបញ្ហា

​ភ្នែក​ដែល​មើលឃើញ​ច្បាស់លាស់​ល្អ គឺជា​រឿង​សំខាន់​ណាស់​សម្រាប់​ការលូតលាស់ និង​រៀនសូត្រ​របស់​កូន​គ្រប់ៗ​គ្នា ​។ ប៉ុន្តែ​ភ្នែក​មើលឃើញ​ច្បាស់ និង ​ល្អឥតខ្ចោះ​មិន​ប្រាកដថា​កើត​ឡើងលើ​កុមារ​ទាំងអស់​ឡើយ​។ ដូច្នេះ ការយល់ដឹង​អំពី​អាកា​រៈ​នៃ​បញ្ហា​ភ្នែក និង​អ្វីដែល​ត្រូវធ្វើ​បន្ទាប់ នឹង​ជួយ​ឲ្យ​កូន​អ្នក​ចៀស​ផុតពី​បញ្ហា​ធ្ងន់ធ្ងរ​បាន​។​




​ជាធម្មតា កាលណា​ក្មេង​អាយុ​បាន ៤​ទៅ ៥​សប្តាហ៍ ពួកគេ​ចាប់​ផ្តើមចេញ​សម្លឹងមើល​របស់​នៅ​ជុំវិញខ្លួន​ហើយ​។ ដល់​អាយុ​ចាប់ពី ៦ ទៅ​៨​សប្តាហ៍ គេ​ចាប់ផ្តើម​ចេះ​ញញឹម​នៅពេល​ឃើញ​មុខ​អ្នក​នរណា​មើល​គេ ​។ បើសិនជា​កូន​អ្នក​មិនបាន​ធ្វើ​រឿង​ទាំងនេះ​ទេ វា​អាច​កំពុង​តែមាន​បញ្ហា​លើ​ការមើលឃើញ​របស់គេ​ហើយ​ ។​


អានរួច សូមជួយចែករំលែកបន្ត ដើម្បីផ្តល់ចំណេះដឹងល្អៗដល់អ្នកផ្សេងបានដឹង បានយល់ដូចអ្នកទាំងអស់គ្នាផងណា៎ !
សូមអរគុណសំរាប់ការចូលអាន និង ជួយចែកចាយបន្ត នេះជាកំលាំងចិត្តឲ្យពួកយើងមានទឹកចិត្តខំស្រាវជ្រាវបន្ថែម ^^


កាលណា​មាន​បញ្ហា​លើ​ការមើលឃើញ វា​នឹង​បន្ថយ​ការលូតលាស់​ខាង​ផ្នែក​ផ្សេងៗ​ទៀត​ដូចជា ការរៀនសូត្រ ជំនាញ​រាងកាយ (​ការ​វា និង​ដើរ​) ឬ​ជំនាញ​ខាង​និយាយ និង​សង្គម (​ការនិយាយ និង​លេង​ជាមួយ​ក្មេង​ដទៃ​)​។​

​បើសិនជា​កូន​មាន​បញ្ហា​ភ្នែក​មែន អ្នក​ទំនងជា​មិនអាច​មើលឃើញ​ឡើយ ព្រោះ​ភ្នែក​របស់គេ​មើលទៅ​ឃើញ​ធម្មតា​ទេ​ ។ ប៉ុន្តែ​អ្នក​អាច​សម្គាល់​ឃើញថា​ពេលខ្លះ​មាន​ភាពខុសប្លែក​អំពី​អាកប្បកិរិយា ឬ​ របៀប​ដែល​គេ​ប្រើ​ភ្នែក​ ។​


​រឿង​មួយចំនួន​ដែល​គួរ​សង្កេត​នោះ​គឺ ​៖

 - ភ្នែក​ធ្វើ​ចលនា​លឿន​ពី​ម្ខាង​ទៅ​ម្ខាង​
 - ភ្នែក​មិន​សម្លឹង​តាម​មុខ​របស់​អ្នក ឬ ​របស់​អ្វី​ផ្សេង​ដែល​ដាក់​នៅ​និង ​មុខ​គេ​
 - កូន​មិន​ប្រើ​ខ្សែ​ភ្នែក​សម្លឹងមើល​អ្នក​
 - ភ្នែក​មិនមាន​ប្រតិកម្ម​នឹង​ ពន្លឺភ្លើង​ចាំង​
 - កូនក្រមុំ​ភ្នែក​ទៅ​ជាស ឬ​ ពណ៌​ល្អក់
 - ភ្នែក​ចេះតែ​សម្លឹង​មក​ច្រមុះ ឬ​ សម្លឹង​ទៅលើ​



​ចំពោះ​ក្មេង​ដែល​ត្រៀម​ចូលរៀន ឬ​ ចេះ​ដើរ​តេសតាស​ដែលមាន​បញ្ហា​ភ្នែក​នោះ អាចមាន​អាកា​រៈ​

 - ចេះតែ​យក​របស់​អ្វីមួយ​មក​មើល​នៅ​ជិតៗ​នឹង ​មុខ​គេ​
 - ញី​ភ្នែក​ច្រើនដង​
 - មើលឃើញ​ច្បាស់​ល្អ​តែ​នៅពេល​ថ្ងៃ​
 - និយាយប្រាប់​អ្នក​ថា ភ្នែក​គេ​មាន​ភាព​នឿយហត់ ឬ​ ពិបាក​នឹង ​មើល​របស់​អ្វីមួយ​ណាស់​
 - ភ្នែក​គេ​ចេះតែ​សម្លឹងមើល​គោលដៅ​ខុសៗ​គ្នាច្រើន​
 - ចូលចិត្ត​អង្គុយ​មើល​ទូរទស្សន៍​ជិត​បំផុត ​៕


0 comments:

 

KID and BABY Template by Ipietoon Cute Blog Design