ទោះបីឆ្លងផុតជាច្រើនសម័យកាលហើយក៏ដោយក៏នៅមានអ្នកជឿថានារីមានផ្ទៃពោះមិនគួរទទួលទានរបស់ខ្មៅៗឡើយ
ព្រោះនឹងធ្វើឲ្យកូនកើតមកមានសម្បុរខ្មៅដូចសូកូឡា ។ តែការពិត
បើតាមការស្រាវជ្រាវបែបវិទ្យាសាស្ត្រ
ពណ៌នៃអាហារ គឺមិនអាចផ្លាស់ប្ដូរពណ៌សម្បុរស្បែករបស់ទារកបានឡើយ ។
ដូច្នេះថ្ងៃនេះយើងមកមើលទាំងអស់គ្នាតែម្ដងថា
តើសូកូឡាមានផលប្រយោជន៍បែបណាសម្រាប់ស្ត្រីមានពោះ ។
អានរួចហើយ សូមជួយចុច Share ផងណា៎ ដើម្បីចែករំលែកចំណេះល្អៗទាំងអស់នេះទៅកាន់តែអ្នកដែលចង់ដឹងចង់យល់ និង ជាកំលាំងចិត្តដល់ពួកយើងខំស្រាវជ្រាវបន្ត ។
សូមអរគុណដែលបានចូលអាន និង ជួយចែកបន្ត !
១. សូកូឡាពណ៌ខ្មៅមានសារធាតុ Flavonoids
ដែលជាសារធាតុជួយឲ្យបេះដូងរឹងមាំ ជួយឲ្យប្រព័ន្ធឈាមហូរបានល្អ
ព្រមទាំងការពារការកើតជំងឺមហារីក បានទាំងម្ដាយ និង កូនក្នុងផ្ទៃ ។
២.
តាមការស្រាវជ្រាវនៅប្រទេសអង់គ្លេស
បានបង្ហាញថាសូកូឡាសម្បូរទៅដោយសារធាតុ
Theo bromine ដែលជួយកាត់បន្ថយការប្រឈមនឹងការកើតរោគក្នុងផ្ទៃ
ក្រៅពីនេះជួយឲ្យសាច់ដុំបានសម្រាក
និងសម្រួលដល់សរសៃឈាមទៀតផង ។
៣.
សារធាតុកាហ្វេអ៊ីនក្នុងសូកូឡាខ្មៅជួយ
កាត់បន្ថយការហូរឈាមទៅកាន់សុក
ដែលប្រៀបដូចជាកាត់បន្ថយហានិភ័យនៃការរលូតកូន ។
អ្នកម្ដាយជាច្រើនប្រាកដជាឆ្ងល់ថាចុះក្រែងជាតិកាហ្វេអ៊ីន គឺអាក្រក់ហ្អី ?
ក៏ប៉ុន្តែការពិត
ដរាបណារាងកាយយើងទទួលបានជាតិកាហ្វេអ៊ីនមិនលើសពី
២០០ក្រាមក្នុងមួយថ្ងៃ វានឹងមិនបង្កផលអាក្រក់នោះឡើយ។
៤. សូកូឡាជួយរំញោចការបញ្ចេញសារធាតុ endocrine
នៅក្នុងខួរក្បាល និង ផ្នែកផ្សេងៗទៀតនៃរាងកាយ
ដែលសារធាតុនេះនឹងជួយឱ្យមានអារម្មណ៍ស្រណុកធូរស្រាល
និងជួយកាត់បន្ថយអារម្មណ៍ឈឺចាប់ផងដែរ។
៥. សូកូឡាក៏មានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា ៣
ដែលជួយពង្រឹងការអភិវឌ្ឍខួរក្បាល និង ប្រព័ន្ធប្រសាទរបស់ក្មេង ។
៦. អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Iowa
បានរកឃើញថាសូកូឡាក៏អាចទប់ស្កាត់សម្ពាធឈាមឡើងខ្ពស់ចំពោះស្ត្រីមានផ្ទៃពោះដែរ ។
ទាំងនេះ គឺជាប្រយោជន៍ដ៏ពិសេសរបស់សូកូឡាខ្មៅសម្រាប់អ្នកមានផ្ទៃពោះ ។
យ៉ាងណាមិញ សូកូឡាដែលប្រិយមិត្តនឹកឃើញ
ឬ មានលក់ច្រើននៅតាមហាងផ្សេងៗប្រាកដជាសូកូឡាដែលមានជាតិស្ករច្រើន
ដូច្នេះយើងសូមមិនគាំទ្រឲ្យអ្នកមានផ្ទៃពោះទទួលទានបង្អែមច្រើនពេកទេ
ព្រោះថាពេលមានគភ៌
ស្ត្រីអាច នឹង ងាយប្រឈមជំងឺទឹកនោមផ្អែមស្រាប់ទៅហើយ ។
គ្រប់យ៉ាងអាចផ្ដល់ផលប្រយោជន៍បាន
ប៉ុន្តែត្រូវស្ថិតក្នុងបរិមាណសមរម្យ ៕
Subscribe to:
Post Comments (Atom)




0 comments:
Post a Comment