Sunday, October 22, 2017

តួនាទីប៉ាម៉ាក់ ពេលកូនចូលរៀន

អំឡុងពេលកូនចូលរៀន ឪពុកម្តាយកាន់តែរវល់ ហើយត្រូវយកចិត្តទុកដាក់បន្ថែមទៅលើការសិក្សា និង អាកប្បកិរិយារបស់កូន ។


ពេល​កូន​ទៅ​រៀន គេ​អាច​នឹង ​ជួប​បរិស្ថាន​ថ្មី មនុស្ស​ថ្មី មិត្តភក្តិ​ថ្មី ដូច្នេះ អ្វីៗ​អាច​នឹង ​ប្រែប្រួល​ច្រើន ជាពិសេស អត្ត​ច​រឹត និង​ការនិយាយស្តី ​។ ការប្រែប្រួល​នេះ​ទៀតសោត ក៏​អាចមាន​ផល​ល្អ និង ​ផល​មិនល្អ​ផងដែរ ពីព្រោះ អ្វីដែល​គេ​រៀន​ចេះ មិន​ប្រាកដថា ល្អ​ទាំងអស់​នោះទេ ​ ​ហេតុ​ដូច្នេះហើយ ឪពុកម្តាយ​មាន​តួនាទី​សំខាន់​ណាស់ ក្នុងការ​តាមដាន និង​អប់រំ​កូន​បន្ថែមទៀត​។​



អានរួច សូមជួយចែករំលែកបន្ត ដើម្បីផ្តល់ចំណេះដឹងល្អៗដល់អ្នកផ្សេងបានដឹង បានយល់ដូចអ្នកទាំងអស់គ្នាផងណា៎ !
សូមអរគុណសំរាប់ការចូលអាន និង ជួយចែកចាយបន្ត នេះជាកំលាំងចិត្តឲ្យពួកយើងមានទឹកចិត្តខំស្រាវជ្រាវបន្ថែម ^^


ខាងក្រោម​នេះ គឺជា​អ្វីដែល​ប៉ាៗម៉ាក់ៗ​គួរ​ធ្វើ ៖

១. មើល​ច​រឹត​កូន ថា​តើ​គេ​កាន់តែ​ល្អ ឬ​ប្រែជា​អាក្រក់​



២. ឧស្សាហ៍​ប្រឹក្សា​យោបល់ និង​សាកសួរ​គ្រូបង្រៀន អំពី​កូន​របស់​អ្នក​
៣. បង្រៀន​កូន​បន្ថែម ពេល​គេច​ង់​រៀន ប៉ុន្តែ មិនត្រូវ​បង្ខំ​ឲ្យ​គេ​រៀន ពេល​គេ​មិន​ចង់​នោះទេ​



៤. ផ្តល់​ភាពងាយស្រួល ដើម្បី​កូន​បាន​រៀនសូត្រ ដូចជា ដាក់​កូន​នៅ​សាលា​ល្អៗ ទិញ​សម្ភារៈ​សិក្សា​ឲ្យ​កូន ហើយ​រៀបចំ​បន្ទប់​សិក្សា ដែលមាន​ផាសុកភាព ឲ្យ​កូន​អ្នក​ជាដើម​ ៕​




0 comments:

 

KID and BABY Template by Ipietoon Cute Blog Design