Friday, October 13, 2017

អារម្មណ៍​មាតា និង​ ទារក​នៅ​ក្នុង​ផ្ទៃមាន​ទំនាក់ទំនង​គ្នា​ ?

  របាយការណ៍​ផ្នែក​វេជ្ជសាស្ត្រ​មួយ បាន​រកឃើញថា អារម្មណ៍​របស់​ស្ត្រី​ជា​មាតាមាន​ទំនាក់់ទំនង​គ្នា​ជាមួយ​ទារក​នៅ​ក្នុង​ផ្ទៃ ​។ មាតា​ដែលមាន​សុខភាព​ចិត្តល្អ មាន​សេចក្តីសុខ​រាងកាយ និង​ លំហូរ​ចេញ​នូវ​អ័រម៉ូន អង់​ដឺ​ហ្វីន ទៅកាន់​កូន​នៅក្នុង​ផ្ទៃ ធ្វើឲ្យកូន​មាន​អារម្មណ៍​ស្រស់​ស្រាយ ងាយ​ចិញ្ចឹម​មិន​ងរង៉ក់​រករឿង និង ​លើសពីនេះទៅទៀត អវយវៈ​ផ្សេងៗ​ក្នុង​រាងកាយ ស្ត្រី​ជា​ម្តាយ​ឲ្យ​ដំណើរការ​បាន​ល្អ ធ្វើឲ្យសារ​ធាតុអាហារ​រត់ទៅ​ចិញ្ចឹម​ទារក តាមរយៈ​សុក​បាន​យ៉ាង​រលូន​ទៀតផង​។




អានរួច សូមជួយចែករំលែកបន្ត ដើម្បីផ្តល់ចំណេះដឹងល្អៗដល់អ្នកផ្សេងបានដឹង បានយល់ដូចអ្នកទាំងអស់គ្នាផងណា៎ !
សូមអរគុណសំរាប់ការចូលអាន និង ជួយចែកចាយបន្ត នេះជាកំលាំងចិត្តឲ្យពួកយើងមានទឹកចិត្តខំស្រាវជ្រាវបន្ថែម ^^



​​ប្រសិន​បើ​ស្ត្រី
​  មាតា​មាន​អារម្មណ៍​ឆេវឆាវ តប់​ប្រមល់ រាងកាយ​ នឹង ​បញ្ចេញ​សារធាតុ​អា​ទ្រី​ណា​លីន​ច្រើនឡើង ជា​ហេតុ​ធ្វើ​ឲ្យ​បេះ​ដូង​កូន ប្រឹង​ស្រូប​ឈាម​កាន់តែខ្លាំង សម្ពាធ​ឈាម​ឡើង សាច់ដុំ​កាន់តែ​រឹង រីឯ​ម្តាយ​ទទួលទាន​មិនបាន ដេក​មិន​លក់ ភ្ញាក់​ញឹកញាប់ ធ្វើឲ្យ​សារ​ធាតុដែល​ត្រូវ​បញ្ជូន​ទៅ​ចិញ្ចឹម​ទារក​បាត់បង់​ភាពរលូន ​។ ផល​ដែល​ទទួលបាន គឺ​ទារក​មានខ្លួន​តូច ឆាប់​ឆេវឆាវ ពិបាក​ចិញ្ចឹម​ថែទាំ កើត​មិន​គ្រប់​ខែ​ ។

  ដូច្នេះ​មាតា គួរ​ចេះ​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង ដើម្បី​ជួយ​បង្កើន IQ ដល់​កូន​ដែល​កំពុង​នៅ​ក្នុង​ផ្ទៃ​ ។ ​​អ្វី​ដែល​ធ្វើឲ្យ​ស្ត្រី​ជា​មាតា មាន​អារម្មណ៍​ងាយ​ប្រែប្រួល​មិន​ទៀងទាត់ ម្តង​រីករាយ ម្តង​មួម៉ៅ ទាំងអស់​នេះ​មាន​ដើមចម​ពី​ភាពប្រែប្រួល​អ័រម៉ូន ក្នុង​រាងកាយ ដូច្នេះ​អ្នក​មិនគួរ​ខ្វាយខ្វល់​ពេក​នោះ​ទេ​ ។ អ្វី​ដែល​អ្នក​គួរ​ធ្វើ គឺ​ព្យាយាម​បង្កើត​អារម្មណ៍​សេចក្តីសុខ គិតតែ​ផ្លូវ​ល្អ​ដូច​ខាងក្រោម​៖



*​ធ្វើ​ការងារ​កំប៉ិច​កំ​ប៉ុក​: សាកល្បង​នឹក​ដល់​ការងារ ដែល​ចង់​ធ្វើ​ហើយ​មាន​សេចក្តី​ធូរស្រាល​ក្នុង​អារម្មណ៍​ដូចជា ការថតរូប គូរ​រូបភាព​ផាត់​ពណ៌ ចាក់​អាវ ឬ​ ការ​ដេរ​ប៉ាក់​ជាដើម​ ។​

*​ដើរ​ផ្សារ​: ការដើរ​មើល​របស់​របរ ទិញ​របស់​ដែល​ចូលចិត្ត ចាត់ទុកថា ជា​ការបង្កើត​អារម្មណ៍​ភ្លើតភ្លើន​បំផុត តែ​ហាម​ដើរ​ពេញ​មួយថ្ងៃ ជាពិសេស​ជ្រើស​ទីតាំង​មនុស្ស​មិន​ច្រើន​ពេក និង ​គ្មាន​សំឡេង លាន់​ឮ​ ខ្លាំង ​។

​*​ទស្សនា​ភាពយន្ត ស្តាប់​បទ​ចម្រៀង​: ចូល​ទស្សនា​ភាពយន្ត ដោយ​ជ្រើសរើស​កន្លែង​អង្គុយ កុំឲ្យ​ប្រឈម​នឹង ​សម្លេង​ខ្លាំងពេក ឬ ក៏​អាច​ទស្សនា​នៅផ្ទះ តាមរយៈ​បន្ទះ VCD ឬ ច្រៀង​ខារ៉ាអូខេ​នៅ​ផ្ទះ​ក៏​បាន​។​

*​កែ​សម្ផស្ស​: ទោះបី​អ្នក​ក្លាយទៅជា​ស្ត្រី​មាន​ផ្ទៃពោះ​ហើយ​ក្តី ក៏​នៅតែ​អាច​កែ​សម្ផស្ស បាន​ដូច​មុន​ពេល​ពពោះ​ដដែល តែ​គួរ​ជ្រើសរើស​ប្រភេទ​តាម​បែប​ធម្មជាតិ ចៀសវាង​ការប្រើប្រាស់​សារធាតុ​គីមី​ ។

​*​ការជួបជុំ​: សាកល្បង​ណាត់​ស្វាមី ឬ​ មិត្តភក្តិ​ទទួលទាន​អាហារ​នៅក្រៅ​ផ្ទះ តែ​ប្រសិនបើ​មាន​ចំណូលចិត្ត​ធ្វើ​ម្ហូប​អាច​ណាត់​មិត្តភក្តិ បងប្អូន​មក​ធ្វើ​ម្ហូប​ទទួលទាន ជួបជុំ​គ្នា​ក៏​បាន ​៕





0 comments:

 

KID and BABY Template by Ipietoon Cute Blog Design