Thursday, October 26, 2017

កាលណា​ចាញ់កូន មានន័យ​ថា ទារក​កាន់តែ​ឆ្លាត និង​ សុខភាព​ល្អ​ ?

​ការ​ចាញ់កូន​គឺជា​ផល​រំខាន​មួយ​នៃ​ការ​មាន​ផ្ទៃពោះ​ហើយ​វា​កើតឡើង​ស្ទើតែ​៨៥​ភាគរយ​ទៅ​ហើយ​នៃ​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់​ដោយ​អាការៈ​របស់​វា​អាច​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ទៅ​តិចតួច​ឬ​ស្ត្រី​ខ្លះ​អត់​មាន​អាការៈ​នេះ​តែម្តង​ក៏មានដែរ​ ។



យ៉ាងណាមិញ​អាការៈ​មួយនេះ​ត្រូវ​បាន​បង្កឡើង​ដោយ​ការបញ្ចេញ​អ័រម៉ូន​Human​Gonadotropin​(​អ័រម៉ូន​ដែល​បញ្ចេញ​ពី​ក្នុង​សុក​)​។​

អានរួច សូមជួយចែករំលែកបន្ត ដើម្បីផ្តល់ចំណេះដឹងល្អៗដល់អ្នកផ្សេងបានដឹង បានយល់ដូចអ្នកទាំងអស់គ្នាផងណា៎ !

សូមអរគុណសំរាប់ការចូលអាន និង ជួយចែកចាយបន្ត នេះជាកំលាំងចិត្តឲ្យពួកយើងមានទឹកចិត្តខំស្រាវជ្រាវបន្ថែម ^^


តាម​ការសិក្សា​មួយ​ដែល​ធ្វើឡើង​ដោយ​The​Hospital​For​Sick​Children,​Toronto​បានឲ្យដឹងថា​ការ​ចាញ់កូន​ជា​និន្នាការ​មួយ​សម្រាប់​ការពារ​ដល់​ទារក​ក្នុង​ផ្ទៃ​។​ចំពោះ​លទ្ធផល​បាន​និយាយថា​ស្ត្រី​ដែល​ចាញ់កូន​បានធ្វើឲ្យ​ទារក​ក្នុងផ្ទៃ​មាន​ទម្ងន់​និង​កម្ពស់​ប្រកបដោយ​សុខភាព​ល្អ​ហើយ​អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​កូន​កើត​មក​ខូច​អវៈយវៈ​ពី​៣០​ទៅ​៨០​ភាគរយ ​។


ស្ត្រី​ដែល​ចាញ់កូន​មិន​ងាយ​ជួប​បញ្ហា​សម្រាលកូន​មិន​គ្រប់​ខែ​ឡើយ​។​ក្មេង​ដែល​កើត​ពី​ម្តាយ​ដែល​ឧស្សាហ៍​ចាញ់កូន​ឃើញថា​លទ្ធផល​ធ្វើតេស្ត​IQ​ភាសា​និង​អាកប្បកិរិយា​មាន​លក្ខណៈ​ខ្ពស់ជាង​ធម្មតា ​។  ​ យ៉ាងណាមិញ​ការប្រើ​ថ្នាំ​ដើម្បី​បន្ថយ​អា​ការៈក្អួត​ច​ង្អោ​មិន​ប៉ះពាល់​ដល់​កម្រិត​អ័រម៉ូន​របស់​ស្ត្រី​និង​មិន​ផ្លាស់ប្តូរ​ដល់​ឥទ្ធិពល​វិជ្ជមាន​ដែល​ទាក់ទង​នឹង​ការ​ចាញ់កូន​ឡើយ ​៕

ប្រភព​៖ ​health.com.kh

0 comments:

 

KID and BABY Template by Ipietoon Cute Blog Design