ជួនកាលការដែលមិនមានកូនក៏ដោយសារឥទ្ធិពលថ្នាំពន្យារកំណើត ការជក់បារី ម្យ៉ាងទៀតអ្នកដែលទើបតែសម្រាលបុត្ររួច និង អ្នកដែលកំពុងបំបៅកូនដោយទឹកដោះក៏ជាកត្តាចម្បងដែលបង្អាក់ឱកាសការមានកូនបានផងដែរ ។ តែបញ្ហាទាំងនេះក៏មិនមែនជាកត្តាដែលធ្វើឱ្យអ្នកគ្មានកូនទាំងស្រុងដែរ នៅក្នុងនោះក៏អាចមានបញ្ហា និង កត្តាផ្សេងៗជាច្រើនរួមផ្សំផងដែរ ។
អាចបណ្តាលមកពីខាងស្រី ជួបប្រទះមូលហេតុទាំង៦យ៉ាងនេះ ដែលអ្នកមិនធ្លាប់បានដឹង
អានរួច សូមជួយចែករំលែកបន្ត ដើម្បីផ្តល់ចំណេះដឹងល្អៗដល់អ្នកផ្សេងបានដឹង បានយល់ដូចអ្នកទាំងអស់គ្នាផងណា៎ !
សូមអរគុណសំរាប់ការចូលអាន និង ជួយចែកចាយបន្ត នេះជាកំលាំងចិត្តឲ្យពួកយើងមានទឹកចិត្តខំស្រាវជ្រាវបន្ថែម ^^
១. រូបរាងស្គមស្គាំងមិនត្រូវតាមបទដ្ឋាន
ការមានរូបរាងស្គមស្គាំង ឬទាបជាងបទដ្ឋាន BMI អាចបញ្ជាក់ថាអ្នកខ្វះខាតជីវជាតិចិញ្ចឹម និងអាហារូបត្ដម្ភផ្សេងៗជាហេតុធ្វើឱ្យអរម៉ូនធ្វើការមិនប្រក្រតីដែលអាចមានបញ្ហាដល់ការមានផ្ទៃពោះ និងការសម្រាលកូនមុនកាលកំណត់ (កើតមុនខែ) ជាដើម។ ដូច្នេះគួរតែពិនិត្យសុខភាព ឬពិភាក្សាជាមួយពេទ្យជំនាញដើម្បីតាមដានកាល់ឡូរី និងទំងន់របស់អ្នកឱ្យបានសមស្របតាមបទដ្ឋាន។
២. ទទួលទានអាហារដែលសម្បូរជាតិខ្លាញ់
រាល់អាហារដែលមានសម្បូរទៅដោយជាតិខ្លាញ់ដូចជា ភីហ្សា បឺហ្គឺ ដំឡូងបំពង សុទ្ធតែជាមូលហេតុដែលបង្អាក់ដំណើរការបង្កបង្កើតអូវ៉ុល និងអាហារដែលសម្បូរទៅដោយកាបូអ៊ីដ្រេតក៏អាចបង្កជាហានិភ័យជំងឺ Ovulatory (ទាក់ទងនឹងអូវ៉ុល) ដល់ទៅ ៧៣% បានផងដែរ។ ដូច្នេះរាល់ពេលដែលអ្នកឃ្លានអាហារដែលសម្បូរទៅដោយជាតិខ្លាញ់ និងស្ករអស់ទាំងនោះ គួរជំនួសវិញដោយអាហារសម្រន់ដែលសម្បូរជីវជាតិដូចជា ផ្លែចេក ផ្លែបឺរ ឬទឹកដោះគោជូរជាដើមទើបប្រសើរជាង។
៣. ការគណនាវដ្តរដូវមិនបានត្រឹមត្រូវ
វិធីគណនាវដ្តរដូវប្រចាំខែ និងការរាប់ថ្ងៃខែដែលមានឱកាសខ្ពស់ក្នុងការមានផ្ទៃពោះ ជាវិធីធម្មជាតិដែលនារីៗគ្រប់រូបតែងតែប្រើប្រាស់ ។ ប៉ុន្តែការគណនាតាមវិធីបែបនេះអាចនឹង មិនត្រឹមត្រូវ ឬគ្មានប្រសិទ្ធភាពចំពោះអ្នកដែលមានបញ្ហាវដ្តរដូវមិនទៀងទាត់ ។ ដូច្នេះអ្នកគួរតែប្រើប្រាស់កម្មវិធីជំនួយបន្ថែម ឬ ទៅប្រឹក្សាជាមួយគ្រូពេទ្យឯកទេសជំនាញទើបជាការប្រសើ ។
៤. ហាត់ប្រាណខ្លាំងពេក
ការធ្វើលំហាត់ប្រាណជាទម្លាប់ដែលល្អសម្រាប់សុខភាព និង សម្រស់ ។ ប៉ុន្តែនៅពេលដែលអ្នកខំហាត់ប្រាណប្រើកម្លាំង និង ប្រើរយៈពេលយូរពេកនឹង ធ្វើឱ្យរាងកាយរបស់អ្នកទន់ខ្សោយ បាក់កម្លាំង និង ប៉ះពាល់ដល់សុខភាពបន្តពូជ ដែលជាហេតុផលមួយដែលបណ្តាលឱ្យអ្នកពិបាកនឹង មានកូនបានផងដែរ ។ ដូច្នេះគួរតែរកគន្លឹះ និង វិធីហាត់ប្រាណឱ្យបានសមស្របតាមកម្រិតសុខភាពរបស់អ្នកទើបប្រសើរជាង ។
៥. មិនបានប្រើទឹករំអិលជំនួយ
ការប្រើទឹករំអិលជំនួយរាល់ពេលរួមដំណេកជាមួយដៃគូក៏ជាឱកាសមួយដែលធ្វើឱ្យអ្នកអាចនឹងមានឱកាសមានផ្ទៃពោះខ្ពស់បានផងដែរ ។ ដោយគេបានដឹងថាបច្ចុប្បន្ននេះមានទឹករំអិលដែលអាចជួយបង្កើនសមត្ថភាពបង្កកំណើតរបស់មនុស្សប្រុសបាន ។ ដូច្នេះអ្នកគួរតែប្រើប្រាស់ផលិតផលដែលត្រូវត្រូវមានគុណភាពដោយពិនិត្យមើលទឹករំអិលណាដែលមាន កម្រិត pH សមស្រប (7.2 ទៅ 8.0) ឬមានធាតុផ្សំផ្សេងៗទៀតដូចជា ម៉ាញ៉េស្យូម និង ជាតិកាល់ស្យូមដែលធ្វើចេញពីវត្ថុរាវធម្មជាតិ ។ នៅក្នុងនោះប្រេងសម្រាប់ទារក(Baby oil) ក៏អាចយកមកប្រើការ និងមានប្រសិទ្ធភាពបានផងដែរ ។
៦. ដៃគូរបស់អ្នកមានបញ្ហាតានតឹង
តាមការស្រាវជ្រាវបានបង្ហាញថា ពេលដែលដៃគូជាបុរសអ្នកមានភាពតានតឹង មិនថាទាំងរឿងគ្រួសារ សង្គម ការងារ និង ស្នេហាសុទ្ធតែប៉ះពាល់ដល់ការបង្កកំណើតទាំងអស់ ។ ដូច្នេះអ្នកជាមនុស្សស្រីត្រូវតែនៅជិត នៅក្បែរផ្តល់ការប្រឹក្សា និង មិនត្រូវបន្ថែមសម្ពាធដល់បុរសនោះទេ ៕







0 comments:
Post a Comment