Tuesday, September 26, 2017

តើ​ការ​ច្របាច់​ក្បាល​សុដន់​ទារក​ទើប​នឹង ​កើត​ជា​ប្រការត្រឹមត្រូវ​ដែរ ឬ​ទេ ?

គ្រូពេទ្យ​កុមារ និង ​គ្រូពេទ្យ​ឯកទេស​សុដន់​ព្រួយ​បារម្ភ​ចំពោះ​សុខភាព​ទារក​ដែល​មាតាបិតា​បញ្ជូន​មក​មន្ទីរពេទ្យដោយសារ​តែ​ទារក​ទាំង​នោះ​គ្រុនក្ដៅ និង​មាន​ដំបៅ​នៅ​ត្រង់​សុដន់ បន្ទាប់​ពី​មាតាបិតា ឬ​ ជីដូន​ច្របាច់​ក្បាល​សុដន់​ទារក​អាយុ​ក្រោម​១​ខែ ដែល​គេ​ជឿ​ថា​កុំ​អោយ​សុដន់​ធំ​ ឬ​ យារ​នៅ​ពេល​ពេញ​វ័យ ។

បន្លែ 8មុខនេះ ជួយឲ្យទារកក្នុងផ្ទៃពោះមាតាមានជើងវែងស្អាត ខួរក្បាលឆ្លាតវៃ

ធ្លាប់តែលឺត្រី សាច់ ស៊ុត ទឹកដោះគោ មែនអត់... តែពេលនេះ នឹង លើយកបន្លែសំខាន់មានផ្ទុកនូវវីតាមីន និង សារធាតុរ៉ែជាច្រើនដល់សុខភាពម្តាយ និង ទារក វិញម្តង ។



ផ្កាខាត់ណា



អំឡុងពេលមាន​ផ្ទៃ​ពោះ ញ៉ាំ​សូកូឡា​ធ្វើ​ឲ្យ​កូន​កើត​មក​​ខ្មៅ ឬ អត់ ​?

ទោះ​បី​ឆ្លង​ផុត​ជា​ច្រើន​សម័យ​កាល​ហើយ​ក៏​ដោយ​ក៏​នៅ​មាន​អ្នក​ជឿ​ថា​​នារី​មាន​ផ្ទៃ​ពោះ​មិន​គួរ​ទទួលទាន​របស់​ខ្មៅ​ៗ​ឡើយ ព្រោះ​​នឹង​ធ្វើ​ឲ្យ​កូន​កើត​មក​មាន​សម្បុរ​ខ្មៅ​ដូច​សូកូឡា ។ តែ​​ការ​ពិត បើ​តាម​ការ​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ ពណ៌​នៃ​អាហារ​ គឺ​មិន​អាច​​ផ្លាស់​ប្ដូរ​ពណ៌​សម្បុរ​ស្បែក​របស់​ទារក​បាន​ឡើយ ។
 ដូច្នេះ​ថ្ងៃ​នេះ​យើង​មក​មើល​ទាំង​អស់​គ្នា​តែ​ម្ដង​ថា​ តើ​សូកូឡា​មាន​ផល​ប្រយោជន៍​បែប​ណា​សម្រាប់​ស្ត្រី​មាន​ពោះ ។


ដើម្បីក្លាយជាម្តាយដ៏ល្អ ត្រូវយល់ដឹងពីរឿង 9 យ៉ាង

សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​នេះ​ជា​រឿង​សំខាន់​ណាស់​ដើម្បី​ក្លាយ​ខ្លួន​ជា​ម្ដាយ​ដ៏​ល្អ​ម្នាក់ ​ព្រោះ​គ្មាន​នរណា​គេ​ប្រាប់​យើង​ឡើយ​មាន​តែ​ស្វែង​យល់​ដោយ​ខ្លួន​ឯង ។​

១.មិន​ដូច​ការ​រំពឹង​ទុក


ស្ត្រី​មួយ​ចំនួន​ហ៊ាន​លះបង់​សព្វ​បែប​គ្រប់យ៉ាង​ដើម្បី​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ដាយ​គេ​​ពេល​ការ​រួច ។ ​តែ​ជាក់ស្ដែង​ការ​មាន​ផ្ទៃពោះ​មិន​មែន​ចេះ​មាន​នោះ​ទេ​ទាមទារ​ឲ្យ​យើង​ត្រូវ​តេស្ដ​សុខភាព​ជាច្រើន​ដង ​និង ​ថែ​បំប៉ន​រាងកាយ​ឲ្យ​មាំមួន​ទើប​ជា​ការ​ប្រសើរ ។


២.មាន​អារម្មណ៍​ថា​ខ្លួន​ឯង​​មិន​ដូច​ម្ដាយ​ក្នុង​កុន

Thursday, September 14, 2017

តើការសម្រាលកូនតាមបែបធម្មតាជាតិ និង វះកាត់មួយណាល្អជាង ?

ពិតណាស់នេះជាកង្វល់របស់មាតាគ្រប់រូប និង មានអារម្មណ៍ភ័យព្រួយជាជាខ្លាំងនៅពេលជិតដល់ថ្ងៃសម្រាលកូន ។ ចំពោះការសម្រាលបុត្រដោយបែបធម្មជាតិ និង ការវះកាត់ គឺជាប្រការមួយដែលអ្នកម្តាយត្រូវដឹងហើយមានការពិគ្រោះជាមួយគ្រូពេទ្យមុនធ្វើការសម្រេចចិត្ត ។


តើវិធីខាងលើទាំងពីរនេះជាអ្វី ? 

មានបញ្ហាអ្វីខ្លះដែរ ? ប្រភេទណាឈឺ ឬ មិនឈឺជាង ?

អានរួចហើយ សូមជួយចុច Share ផងណា៎ ដើម្បីចែករំលែកចំណេះល្អៗទាំងអស់នេះទៅកាន់តែអ្នកដែលចង់ដឹងចង់យល់ និង ជាកំលាំងចិត្តដល់ពួកយើងខំស្រាវជ្រាវបន្ត ។
សូមអរគុណដែលបានចូលអាន និង ជួយចែកបន្ត !

ទីមួយ ការសម្រាលកូនតាមធម្មជាតិ៖ 
មើលទៅដូចជាមានការឈឺចាប់បន្តិច តែតាមធាតុពិត ការសម្រាលកូនបែបនេះ តែងកើតមានការឈឺចាប់នៅពេលប្រសូតតែប៉ុណ្ណោះ ហើយរយៈពេលខ្លីបំផុត ដោយគ្រាន់តែលេបថ្នាំបំបាត់ការឈឺចាប់ក៏អាចជួយសម្រួលបានព្រមទាំងងាយស្រួលដេរផ្ជិត ហើយមានមុខរបួសតូចបំផុត។



ទីពីរ ការប្រសូតដោយវះកាត់៖
ពេលប្រសូតមិនឈឺចាប់ទេ ព្រោះឥទ្ធិពលនៃថ្នាំបំបាត់ការឈឺចាប់មានប្រសិទ្ធភាព តែក្រោយពីវះកាត់រួចក៏អស់សារធាតុថ្នាំនោះ និង ធ្វើឱ្យយើងមានអាការឈឺចាប់យ៉ាងវេទនាលើសពីនោះទៅទៀត របួសនៃការវះកាត់មិនងាយជាសះស្បើយ ព្រមទាំងត្រូវឈឺមុខរបួសរយៈពេលដល់ទៅជាងមួយខែទៀតផង ។ នៅពេលអ្នកម្តាយចាប់ផ្តើមកម្រើកខ្លួន ដើម្បីធ្វើកិច្ចការងារផ្សេងៗ និង ធ្វើឱ្យមានអារម្មណ៍ឈឺចាប់រួមទាំងនៅអំឡុងពេលបំបៅដោះកូន គឺត្រូវប្រយ័ត្នរបួសនៅបរិវេណពោះ ព្រោះបណ្តាលឱ្យឈឺចាប់ ។ តែការវះកាត់នេះអាចជួយម្តាយ និង កូនក្នុងមានមានអាសន្នក្នុងពេលសម្រាលបានផងដែរ។



ដូចនេះការសម្រាលកូនទាំងពីរប្រភេទនេះមានផលល្អរាងខ្លួន សំខាន់ជាក់ស្តែង យើងត្រូវពិគ្រោះជាមួយគ្រូពេទ្យ ពីស្ថានភាពយើងបច្ចុប្បន្ន សុខភាពយើងអាចទទួលយកមួយណាបាន៕

ពេល​​មាន​​ផ្ទៃពោះ ស្រ្តី​ជា​ម្តាយ​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​កើត​​ជំងឺ​​ 7 មុខនេះ

​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ដោយសារ​តែ​មាន​ការបង្ក​រោគ​ខ្លះ​អាច​ប៉ះពាល់​ដល់​ម្តាយ និង​កូន​ក្នុង​ផ្ទៃ​​ ។ អ្វី​ដែល​ជា​បញ្ហា​នោះ​​ គឺការបង្ក​រោគ​ទាំងនេះ​អាច​នឹង​ផ្តល់​ផលវិបាក​ច្រើន​ក្នុង​ពេល​មាន​ផ្ទៃពោះ ហើយ​ប៉ះពាល់​ដល់​ទារក​នៅ​ក្នុង​ផ្ទៃ​ថែម​ទៀត​ ​។


​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ពិតជា​ងាយ​នឹង​ឆ្លង​ជំងឺ​ណាស់ នេះ​ដោយសារ​តែ​ភាព​ទន់​ខ្សោយ​នៃ​ប្រព័ន្ធ​

Friday, September 8, 2017

របៀប​ថែទាំ​គភ៌ និង​ ទារក​ក្នុង​ផ្ទៃម្តាយ

ទារក​វិវត្ដឥត​ឈប់ឈរ ចាប់តាំង​ពីពេល​បង្ក​កំណើត​រហូត​ដល់ពេល​កើត។ ទារក​ចាប់ផ្ដើម​ទំក្នុង​ផ្ទៃ​របស់​មាតា​នៅអាយុ​៨ ទៅ១០​ថ្ងៃ ទារក​ចាប់ផ្ដើម​បង្កជា​រូបរាង​ដែលអាច​ឱ្យយើង​ប្រើ​ឧបករណ៍​ដើម្បី​ឆ្លុះ​ពិនិត្យ​មើល​ឃើញបាន​ហើយនៅ​អាយុ​១៦​សប្ដាហ៍ ទារក​មាន​ក្បាល​រីកធំ មាន​ត្រចៀក ច្រមុះ និងដៃ​ជើង។

អានរួចហើយ សូមជួយចុច Share ផងណា៎ ដើម្បីចែករំលែកចំណេះល្អៗទាំងអស់នេះទៅកាន់តែអ្នកដែលចង់ដឹងចង់យល់ និង ជាកំលាំងចិត្តដល់ពួកយើងខំស្រាវជ្រាវបន្ត ។
សូមអរគុណដែលបានចូលអាន និង ជួយចែកបន្ត !

នៅអាយុ​២០​សប្ដាហ៍​គ្រប់ផ្នែក​នៃរាង​កាយ​របស់​ទារក​ចាប់ផ្ដើម​វិវត្ដ​ពេញគ្រប់ លក្ខណៈ ដូចជា​មានរោម ក្រចក​ជាដើម។ លើសពី​នេះទៅ​ទៀតទារក​ចាប់ផ្ដើ​មក​ម្រើក​ខ្លួន​ចង្វាក់​បេះដូង​លោតដែល​អាចឱ្យ​យើង ស្ដាប់ដឹង។ អាយុ​២៤​សប្ដាហ៍​ទារក​មានស្បែក​ជ្រួញ​ពណ៌​ក្រហម មានក្បាល​រីកធំ​ហើយ​អាចប្រើ​ឧបករណ៍​ដើម្បី​ពិនិត្យ​មើល​ភេទ​របស់ ទារក​បាន។ ទារក​ដែលកើត​នៅ​កំឡុង​អាយុ​នេះអាច​ដក​ដង្ហើម​បាននៅ​ពេលកើត​ភ្លាម ប៉ុន្ដែពុំ​អាច​សង្គ្រោះ​ឱ្យមាន​ជីវិត​បាននោះ​ទេ។ ខួរក្បាល​មានការ​លូតលាស់​ប៉ុន្ដែពុំ​អាចត្រួត​ពិនិត្យ​សីតុណ្ហ​ភាពបាន​ទេ នៅពេល​ដែលទារក​មាន​អាយុ២៨​សប្ដាហ៍។



ទារក​មាន​ស្បែក​ពណ៌​ក្រហម​ដែល​គ្របដណ្ដប់​ទៅដោយ​សារធាតុ​ខ្លាញ់​ពិសេស​(ធាតុ​ពណ៌ស​ដែលមាន​នៅលើ​ស្បែក​ទារក​ពេលកើត) ទារក​ចាប់ ផ្ដើម​បង្វែរ​ក្បាលចុះ​ក្រោមទៅ​រកមាត់​ស្បូន។ ចំពោះ​ទារក​ដែលកើត​នៅអាយុ​នេះ ទារក​អាច​កម្រើក​អវយវៈ​ដោយខ្លួន​ឯងបាន ដូចជា ដក​ដង្ហើម យំខ្សាវៗ​កម្រើក​ដៃជើង​ជាដើម ក៏ប៉ុន្ដែ​ភាគរយ​ដែល​ជួយឱ្យ​ទារក​រស់រាន​មាន​ជីវិត​មានតិច​តួច​ណាស់។ រហូត​ដល់​៣២​សប្ដាហ៍​ទារក​នៅតែ​មានស្បែក​ជ្រួញ​ពណ៌​ក្រហម​ដដែល មានរោម​ឆ្មារៗ​នៅលើ​ស្បែក។ ចំពោះ​ទារក​ដែលកើត​នៅ​អាយុ​៣២​សប្ដាហ៍​នេះអាច​រស់មាន​ជីវិត​បាន ប៉ុន្ដែ​ត្រូវឋិត​ក្រោមការ​ថែទាំ​ជា​ពិសេស។ នៅអាយុ​៤០សប្ដាហ៍​ទារក​មានស្បែក​ពណ៌​ក្រហម​រលោង​គ្រប​ដណ្ដប់​ទៅ​ដោយ​សារជាតិ​ខ្មៅ និងស។ នៅអាយុ​នេះ​ទារកអាច​រស់នៅ​ក្រៅស្បូន​បាន ហើយវា​ក៏ជា​រយៈពេល​ដែលទារក​ប្រសូត ផងដែរ។


ប្រការ​គួរយក​ចិត្ដទុក​ដាក់ពេល​មានផ្ទៃ​ពោះ

ដើម្បី​សុខភាព​របស់​ទារក​នៅក្នុង​ផ្ទៃ មាតា​គ្រប់រូប​ត្រូវយក​ចិត្ដទុក​ដាក់អំពី​ការធ្វើ​អនាម័យ​ខ្លួន​ប្រាណ​និង​បរិភោគ​ចំណី​អាហារ​ប្រចាំថ្ងៃ។ អាហារ​ស្អាតមាន​អនាម័យ​ល្អ និង​គ្រប់គ្រាន់ ពិតជា​ធ្វើឱ្យ​ទារក​លូតលាស់​មាន​សុខភាព​ល្អជា​មិនខាន។ ផ្ទុយ​ទៅវិញ កង្វះ​ចំណី​អាហារ​របស់​ម្ដាយ និង​ចំណី​អាហារ​គ្មាន​អនាម័យ​ពុំឆ្អិន​ល្អ ធ្វើឱ្យ​ទារក​លូតលាស់​មិនបាន​ល្អ​និងមាន​បញ្ហានៅ​ពេលកើត ដូចជា កើតពុំ​គ្រប់​លក្ខណៈ កំសោយ​បញ្ញា ខ្សោយ​ភ្នែក​ជាដើម។


1. ចំណី​អាហារ

ចំណី​អាហារ​ដែលស្ដ្រី​មានមាន​ផ្ទៃពោះ​ត្រូវ​បរិភោគ​មានដូច​ជា ៖
  • អាហារ​ថាមពល ជា​ប្រភេទ​អាហារ​ដែលធ្វើ​ឱ្យរាង​កាយ​មាំមួន
  • អាហារ​ទ្រទ្រង់ ជា​ប្រភេទ​អាហារ​ជួយឱ្យ​រាងកាយ​លូតលាស់​បានល្អ
  • អាហារ​ការពារ ជា​អាហារ​ដែលការ​ពាររាង​កាយទប់​ទល់នឹង​ជម្ងឺ​ផ្សេងៗ

ក្រៅពី​ចំណី​អាហារ​ដែលគួរ​យល់ដឹង​ហើយនោះ ស្ដ្រីមាន​ផ្ទៃពោះ​ក៏ត្រូវ​ស្វែងយល់​អំពី​សារជាតិ​ដែលធ្វើ​ឱ្យប៉ះ​ពាល់ដល់​ទារក ក្នុងផ្ទៃ​ផងដែរ។ មាន​សារជាតិ​មួយចំនួន​ដែលធ្វើ​ឱ្យប៉ះ​ពាល់ដល់​ដំណើរ​ការ​លូតលាស់​របស់​ទារក​ឬធ្វើ​ឱ្យ​ទារក​កើតមក​ពុំគ្រប់​លក្ខណៈ ដូចជា​បារី សុរា និងសារ​ជាតិ​គីមី​មួយ​ចំនួន​ជាដើម។


2. ផ្លូវចិត្ដ​របស់​មាតា មាន​ឥទ្ធិពល​ដល់​ទារក​ក្នុងផ្ទៃ

ប្រព័ន្ធ​ផ្លូវចិត្ដ​របស់​មាតា​ដូចជា​ម៉ាស៊ីន​ថតដែល​ផ្ដិតយក​រូបភាព និង​បញ្ជូន​ព័ត៌មាន​ទៅ​ទារក​ក្នុងផ្ទៃ។ កាលណា​មាតា​មាន អារម្មណ៍​ភិតភ័យ ស្លន់ស្លោ​ខ្លាំងជា​ញឹក​ញាប់ ធ្វើឱ្យ​ទារក​មានការ​លូតលាស់​មិនបាន​ល្អ។ ការ​ទទួល​យកព័ត៌​មានពី​ខាង​ក្រៅ ដូចជា​ការ មើល​ឃើញ​នូវហេតុ​ការណ៍​មិនល្អ​ផ្សេងៗ​ការប៉ះ​ទង្គិច​ផ្នែក​សតិ​អារម្មណ៍​អាចធ្វើ​ឱ្យប៉ះ​ពាល់​ធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​ប្រសាទ​របស់​ទារក និង អាចឱ្យ​ទារក​មាន​បញ្ហា​ផ្នែក​សតិ​អារម្មណ៍ មាន​ស្មារតី​មិន​គ្រប់គ្រាន់​ជាដើម។


សញ្ញា​សម្គាល់​ការ​លូតលាស់​របស់​ទារក

ជាការ​ពិតណាស់ ដូចបាន​រៀបរាប់​មកខាង​លើរួច​មកហើយ ទារក​លូតលាស់​ឥត​ឈប់​ឈរ​ចាប់​តាំងពី​ពេលមក​ចាប់​កំណើត ក្នុងផ្ទៃ​រហូត​ដល់ពេល​កើត។ ហេតុនេះ​ហើយ​មានតែ​ស្ដ្រី​ជាម្ដាយ​ទេ ដែល​បានដឹង​ច្បាស់​ពីការ​លូតលាស់​នេះ។ ការរើ​បម្រះ​ជាញឹកញាប់ បង្ហាញ​ពីការ​លូតលាស់​បានល្អ​របស់​ទារក។ ក៏ប៉ុន្ដែ​ផ្ទុយ​ទៅវិញ​ប្រសិន​បើ​ទារក​ពុំបម្រះ ឬពុំ​សូវបម្រះ​ពោះមិន​សូវធំ ស្ដ្រី​មាន​អាការ ឈឺ​ក្បាលខ្លាំង​ជាញឹក​ញាប់ ហើម​ដៃជើង បណ្ដាល​មកពី​ស្ដ្រីមាន​សម្ពាធ​ឈាមខ្ពស់​ជាដើម​ជា​សញ្ញា​បង្ហាញ​ថា​ទារក​មានការ​លូតលាស់ ពុំសូវ​បានល្អ ស្ដ្រីជា​ម្ដាយ​គួរទៅ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជាបន្ទាន់​ដើម្បី​ទប់​ស្កាត់​ហេតុ​ការណ៍​អាក្រក់​ណាមួយ​ដែលអាច កើតលើ​ទារក។



មាន​រោគ​សញ្ញា​គ្រោះថ្នាក់​មួយ​ចំនួន​ដែលទាម​ទារឱ្យ​មានការ​ព្យាបាល​ជា​បន្ទាន់​ចំពោះ​ស្ដ្រីមាន​ផ្ទៃពោះ​ដូចជា ៖
  • មាន​ទម្ងន់​កើនឡើង​មិន​គ្រប់គ្រាន់​(យ៉ាងតិច​កើនឡើង​៦គីឡូ​ក្រាមក្នុង​កំឡុង​ពេលមាន​ផ្ទៃពោះ)
  • មាន​ជម្ងឺ​កង្វះ​គ្រាប់​ឈាម​ក្រហម មាន​ភាពស្លេក​ស្លាំង​នៅផ្នែក​ខាងក្នុង​នៃ​ត្របក​ភ្នែក​(ធម្មតា​មានពណ៌​ក្រហម​ឬពណ៌​ផ្កា ឈូក)​មានការ​អស់​កម្លាំង​ខ្លាំង ឬការ​ហត់ដង្ហក់
  • មាន​ហើម​ខុស​ធម្មតា​នៅជើង ដៃ និងមុខ
  • ទារក​ក្នុងផ្ទៃ​មាន​ចលនា​តិចតួច ឬមិន​មាន​ចលនា​សោះ
  • មានការ​ធ្លាក់​ឈាម​ច្រើន ឬតិច​តាម​ទ្វារមាស​ក្នុង​កំឡុង​ពេលមាន​ផ្ទៃពោះ ឬធ្លាក់​ឈាម​ខ្លាំង​មិនឈប់​មុនពេល​សម្រាល

  • ឈឺ​ក្បាល ឬឈឺ​ពោះខ្លាំង
  • ក្អួត​ខ្លាំងក្លា ឬក្អួត​មិនឈប់
  • គ្រុន​ក្ដៅខ្លាំង
  • មានការ​បែកទឹក​ភ្លោះមុន​ដល់ថ្ងៃ​សម្រាល
  • មានការ​ឈឺចុក​ចាប់ខ្លាំង​ក្លា
  • មាន​សញ្ញា​ប្រកាច់
  • ការ​ឈឺពោះ​យូរ។
ស្ដ្រីគួរ​ទៅ​ពិនិត្យ​ផ្ទៃពោះ​យ៉ាងហោច​ណាស់៤​ដង ដើម្បី​តាមដាន​សុខភាព​និងការ​លូតលាស់​របស់​ទារក ៕

ហេតុអីបានជាទារកយំ និង វិធីសាស្រ្តក្នុងការលួងទារកពេល ដែលទារកយំ

 មូលហេតុដែលទារកយំអាចមកពី :

- ឃ្លាន
- ស្រេកទឹក
- ក្តៅពេក
- ត្រជាក់ពេក
- មិនស្រួលខ្លួន
- មានការឈឺចាប់
- នឿយហត់ពេក
- មានអារម្មណ៍ថាគ្មានផាសុខភាព
- ឬ ពេលខ្លះគេមានអារម្មណ៍ភ័យខ្លាច ហើយត្រូវការ ការអោប
រឺ បីមួយស្របក់ ។


អានរួចហើយ សូមជួយចុច Share ផងណា៎ ដើម្បីចែករំលែកចំណេះល្អៗទាំងអស់នេះទៅកាន់តែអ្នកដែលចង់ដឹងចង់យល់ និង ជាកំលាំងចិត្តដល់ពួកយើងខំស្រាវជ្រាវបន្ត ។
សូមអរគុណដែលបានចូលអាន និង ជួយចែកបន្ត !

Why baby cry ?

When baby cry they maybe :
- Hungry
- Thirsty
- Too hot
- Too cold
- Unwell
- In pain
- Over-tired
- Uncomfortable
- They may have been startled and just need to resettled by holding​ close and cuddling for awhile.


វិធីសាស្រ្តទី1 ក្នុងការលួយទារកពេលដែលទារកយំ

- ក្នុងរយៈពេលដំបូងនៃជីវិតរបស់ទារក ពួកគេកំពុងតែស្វែងយល់ថាតើ ពួកគេអាចទុកចិត្តអ្នកថាអាចបំពេញតំរូវការរបស់ពួកគេដែរ រឺ អត់ ? ហើយវិធីដែលល្អបំផុតក្នុងការស្វែងយល់ពីតំរូវការ របស់គេពេលនេះ គឺការលើកបី
- ប្រសិនបើអាចសូមលើកទារកដែលកំពុងយំមកបី ហើយផ្តល់ការថ្នាក់ថ្នមដល់គេ
- បីទារកឲ្យបានកក់ក្តៅដោយផ្អឹបជាប់ នឹង ទ្រូងអ្នក ព្យាយមបីទារកឲ្យជាប់មួយរយៈ
- ជៀសវាងផ្លាស់ប្តូរទីតាំងទារកពីមួយកន្លែងទៅមួយកន្លែង រឺ លើកបីទារករួចដាក់ចុះវិញ
- បីអង្រួនទារកថ្នមៗ រឺ ក៏ដើរចុះឡើងយឺតៗ ជៀសវាងការអង្រួនវីវក់ខ្លាំងៗ ត្រូវដាស់តឿនខ្លួនអ្នកជានិច្ចថាអ្នកមិនអាចលួងទារកឲ្យបាត់យំ ភ្លាមនោះទេ
- ទារកខ្លះ មិនចូលចិត្តឲ្យអ្នក បីគេផ្អឹបជាប់ នឹង ខ្លួនអ្នកពេកនោះទេ ដូច្នេះត្រូវព្យាយាមបីទារកឲ្យជិតខ្លួនអ្នក តែត្រូវបីបែរមុខគេចេញ ពីខ្លួនអ្នក សូមផ្តល់ឳកាសឲ្យទារកបាម្របខ្លួនហើយរំងាប់អារម្មណ៍
- វាជារឿងគួរឲ្យព្រួយបារម្ភ នៅពេលដែលទារកមិនព្រមឈប់យំ រឺ យំរឹតតែខ្លាំង ជាពិសេសនៅពេលដែលអ្នកមិនអាចរកមូលហេតុនៃការយំរបស់ទារកឃើញ
- ត្រូវចងចាំថានៅពេលដែលទារកយំ គេច្បាស់ជាកំពុងតែមិនសប្បាយចិត្ត រឺ មានបញ្ហាអ្វីមួយហើយ
គ្រាន់តែពេលខ្លះអ្នករកមិនឃើញថា បញ្ហានោះជាអ្វី គេមិនមែនយំ ព្រោះតែគេជាក្មេងដែលខូចខិល រឺ ជាក្មេងដែលរំអួយឡើយ
- អ្នកមិនអាចព្រងើយកន្តើយ ហើយមិនខ្វល់ និង ការយំរបស់ទារកដោយសារអ្នករកមូលហេតុមិនឃើញនោះឡើយ
- ទារកត្រូវការ ការថ្នាក់ថ្នម និង បីបមច្រើននៅពេលដែលគេមិនសប្បាយចិត្ត ជាពិសេសក្មេងដែលរហ័សរហួន និង សកម្ម សុំកុំយល់ថាការ លួងលោម និង ថ្នាក់ថ្នម ទារកនៅពេលដែលគេយំជាការបង្កើតទំលាប់អាក្រក់សំរាប់គេឲ្យសោះ !!


The first method to calm crying baby

- At this in your baby's life, he is learning that he can trust
you to meet his needs. The best way to do this when he is crying is to hold him.
- Hold and comfort your crying baby if you can.
- Hold the baby close and snuggled in to you. Try to keep the baby still.
- Avoid constantly chanhing the baby from one position to another or continually
picking up and putting the baby down.
- You can rock or sway gently, or walk around slowly with the baby if it helps, but
avoid fast, frantic or rough movement. Remind yourself that you can't make the baby
stop crying.
- It is not always easy. Some babies push away and won't be held closely. If this happens, try
holding tha baby close but facing away from you and give the baby a chance to calm down.
- It can be worrying when your baby won't stop crying or
has terribe attacks of crying, especially when you can't find
what is wrong.
- Something is upsetting your baby but you may not be able to find
out what it is. Your baby is not "being naughty", "getting spoiled" or
"just putting it over" you.
- It is not necessary to ignore the crying because you can't find a reason for it.
- Babies often need a lot of soothing and holding when they are very upset. Some babies,
especially those who are very alert and physically active, may need more help
tha others to settle. Babies will not develop bad habits or become spoilt if they are comforted and
soothed when they are distressed.

Monday, September 4, 2017

ទារកដែលបៅទឹកដោះម្តាយ ក្នុងរយៈពេលវែងនាំឲ្យប៉ះពាល់ដល់ធ្មេញ

តាមការស្រាវជ្រាវបានបង្ហាញឲ្យឃើញថា កុមារដែលត្រូវបាន បំបៅទឹកដោះម្តាយ រហូតដល់អាយុ 2ឆ្នាំ ឬ លើសអាចបណ្តាលឲ្យ ប៉ះពាល់ដល់ធ្មេញ ដូចជាមិនរឹងមាំ និង មានចន្លោះ ប្រហោងជាដើម ។


អ្នកស្រាវជ្រាវ បានធ្វើការ វិភាគទៅលើកុមារចំនួន 1,129នាក់ ដែលត្រូវបានម្តាយ បំបៅដោយ

Saturday, September 2, 2017

ការយកចិត្តទុកដាក់ក្នុងការគេងរបស់កុមារ

សញ្ញាដែលបញ្ញាក់ពីភាពមិនធម្មតានៃការគេងរបស់កុមារ

- ស្រមុក
- បែកញើស
- គេងមិនលក់រសាប់រសល់
- ឈឺក្បាលពេលព្រឹក
- នៅតែបន្តនោមដាក់ពូក បន្ទាប់ពីអាយុ​5-6 ឆ្នាំ ឬ ការនោមដាក់ពូក
បន្ទាប់ពីអាយុ  5-6 ឆ្នាំ ដែលកើតឡើងបន្ទាប់ពី 6សប្តាហ៍ ដែលមិនបាននោមដាក់ពូក


បែបបទធម្មតានៃការគេងរបស់កុមារ ០ខែ-៥ឆ្នាំ

ការគេងរបស់ទារកដែលមានអាយុ 0ខែ ដល់ 3ខែ

- ចំពោះទារកដែលកើតគ្រប់ខែ ត្រូវការគេងចាប់ពី 16-20 ម៉ោងក្នុងមួយថ្ងៃ

- ទារក នឹង ភ្ញៀវរៀងរាល់ 40នាទីម្តង ដូច្នេះវាជារឿងមិនប្រក្រតីនោះទេ ដែលទារកគេងលក់ពេញមួយយប់ ដោយមិនក្រោកសោះ


 

KID and BABY Template by Ipietoon Cute Blog Design