បើសិនកូនអ្នកកំពុងតែក្តៅខ្លួន អ្នកពិតជាពិបាកចិត្តខ្លាំងណាស់ហើយក៏ជាបញ្ហាធំដែលអ្នកត្រូវដោះស្រាយឲ្យលឿនដែរ ។ ការក្តៅខ្លួនមានន័យថា រាងកាយទារកកំពុងតែប្រយុទ្ធប្រឆាំង នឹង ការបង្ករោគក្នុងខ្លួន ដូច្នេះ បើសិនជាការក្តៅខ្លួនកាន់តែធ្ងន់ធ្ងរទៅៗ ហើយកូនអ្នកកាន់តែមិនស្រួលក្នុងខ្លួនទៀតនោះ អ្នកអាចប្រើវិធីងាយៗខាងក្រោមនេះ ដើម្បីបញ្ចុះកំដៅកូន ( ចូរចាំថា បើសិនកូនអ្នកក្តៅខ្លួនយូរជាង 3ថ្ងៃ អ្នកត្រូវនាំគេទៅពិនិត្យជាមួយគ្រូពេទ្យជំនាញផ្នែកកុមារ )
អានរួច សូមជួយចែករំលែកបន្ត ដើម្បីផ្តល់ចំណេះដឹងល្អៗដល់អ្នកផ្សេងបានដឹង បានយល់ដូចអ្នកទាំងអស់គ្នាផងណា៎ !
សូមអរគុណសំរាប់ការចូលអាន និង ជួយចែកចាយបន្ត នេះជាកំលាំងចិត្តឲ្យពួកយើងមានទឹកចិត្តខំស្រាវជ្រាវបន្ថែម ^^
![]() |
អ្នកត្រូវលាងសំអាត និង ចិតសំបកដំឡូងបារាំងចេញ ហើយយកវាទៅហាន់តូចៗ រួចដាក់ក្នុងស្រោមជើងរបស់ក្មេង ព្រោះវាជួយបញ្ចុះកំដៅបានល្អ ។
២. ស្រា និង ទឹក
ដំបូងឡើយ អ្នកត្រូវលាយស្រាមួយពែងតូចជាមួយទឹកចំណុះដូចគ្នាក្នុងចានគោមមួយ បន្ទាប់ពីលាយសប់ហើយ អ្នកត្រូវយកក្រណាត់មួយជ្រលក់ទឹកនោះ ហើយពូតវាឲ្យស្ងួត រួចដាក់ទៅក្នុងស្រោមជើងរបស់ក្មេង ។
៣. ស្អំកន្សែងត្រជាក់លើថ្ងាស
នេះក៏ជាវិធីព្យាបាលដ៏មានប្រយោជន៍ និង មានប្រសិទ្ធភាពបំផុតមួយដែរ ក្នុងការបញ្ចុះកំដៅ អ្នកគ្រាន់តែយកកន្សែងត្រជាក់ស្អំលើថ្ងាសកូនជាការស្រេចយកល្អគួរតែស្អំនៅពេលកូនគេង ឬ សំរាក ។
៤. ឲ្យកូនញុំាទឹក និង អាហារឲ្យបានច្រើន
ចូរឲ្យកូនញុំាអាហារ និង ទឹកត្រជាក់ឲ្យបានច្រើន ដើម្បីជួយឲ្យរាងកាយបញ្ចុះកំដៅពីខាងក្នុងបាន ហើយវាក៏ជារឿងល្អមួយក្នុងការបង្រ្គប់ជាតិទឹកពួកគេដែរ ។
៥. ពាក់ខោអាវស្តើងៗ ឲ្យកូន
រឿងនេះក៏មានប្រយោជន៍ណាស់ដែរ អ្នកអាចឲ្យកូនស្លៀកសម្លៀកបំពាក់រលុងៗដើម្បីឲ្យកំដៅងាយចេញតាមស្បែកវិញ បើសិនជាកូនទៅជាញ៉ាកញ័រនោះអ្នកអាចគ្រប់ភួយស្តើងលើគេបាន ។
៦. ឲ្យកូននៅកន្លែងត្រជាក់ក្នុងផ្ទះ
អ្នកត្រូវតែនៅផ្ទះជាមួយកូន ជាពិសេសកន្លែងដែលត្រជាក់ បើសិនជាកូនទៅខាងក្រៅធ្វើយ៉ាងណានៅកន្លែងម្លប់ ៕







0 comments:
Post a Comment