Saturday, October 28, 2017

ពេលកូនឈឺ​ក្នុង​ពោះ ពេលណាទើបយកទៅពេទ្យ ?

ពាក្យ​ថា​ឈឺ​ក្នុង​ពោះ ដែល​កើតឡើង​លើ​ក្មេង​តូចៗ​ច្រើន​តែ​បង្ក​ឡើង​ដោយ​វីរុស​មួយក្រុម ដែល​វា​មិន​ត្រឹមតែ​ធ្វើឲ្យ​ឈឺពោះ​ទេ តែ​ពេល​ខ្លះ​ក៏​អាច​ទៅ​ជា​ចង្អោ ក្អួត និង ​រាគរូស​ថែម​ទៀតផង ​។



ចំពោះ​វីរុស​ញឹកញាប់​បំផុត​ដែល​នាំឲ្យមាន​បញ្ហា​ឈឺពោះ​លើ​កុមារ​នោះ​គឺ Adenovirus និង Echovirus ដែល​វា​ច្រើនតែ​ចេញ​បង្ក​ជំងឺ​នៅក្នុង​រដូវក្តៅ និង​និទាឃ​រដូវ​ ។

អានរួច សូមជួយចែករំលែកបន្ត ដើម្បីផ្តល់ចំណេះដឹងល្អៗដល់អ្នកផ្សេងបានដឹង បានយល់ដូចអ្នកទាំងអស់គ្នាផងណា៎ !
សូមអរគុណសំរាប់ការចូលអាន និង ជួយចែកចាយបន្ត នេះជាកំលាំងចិត្តឲ្យពួកយើងមានទឹកចិត្តខំស្រាវជ្រាវបន្ថែម ^^


​ទោះបីជា​យ៉ាងណា​ក៏ដោយ ការ​ឈឺពោះ​ដែល​បង្កឡើង​ដោយ​វីរុស​ខាងលើ​នេះ​មិនមែន​ជា​ជំងឺ​ធ្ងន់ធ្ងរ​នោះទេ ហើយ​វា​នឹង ​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង​នៅ​រយៈពេល​ពីរ​បី​ថ្ងៃក្រោយ​ជា​មួយ​នឹង ​ការប្រើថ្នាំលេប​ដោយ​មិន​បាច់​មាន​វេជ្ជបញ្ជា ​។


ប៉ុន្តែ​មេរោគ​ក្នុង​ក្រពះ​អាច​បង្ក​ជា​រោគសញ្ញា​ច្រើន មិន​ទៀងទាត់​ទេ ដោយ​ក្មេង​ខ្លះ​អាច​នឹង ​ឈឺ​ក្នុង​ពោះ និង​មិន​ឃ្លាន​អាហារ ខ្លះ​ទៀត​ក្អួត ឬ​ រាគ ហើយ​ខ្លះ​ទៀត​ គឺ​មាន​ទាំងអស់​តែម្តង​ ។ ក្មេង​អាច​នឹង​ក្តៅខ្លួន ហើយ​មាន​អា​ការៈដែល​មើល​ទៅ​ដូច​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់​អញ្ចឹង​ ។

ខណៈពេល​ដែល​ការពុល​អាហារ​អាច​បង្ក​ជា​រោគសញ្ញា​ស្រដៀង​គ្នា​ដែរ​នោះ វា​ច្រើនតែ​កើតឡើង​ភ្លាមៗ​ក្រោយ​ពី​ញ៉ាំ​អាហារ​ទាំងនោះ​រួច​ ។ ថ្វី​បើ​ការពុល​អាហារ​អាច​មាន​ការ​ក្តៅខ្លួន​ដែល​ក៏ដោយ តែ​វា​ច្រើន​តែ​មិន​អញ្ចឹង​ទាំងអស់​ទេ ហើយ​ក៏​ច្រើន​តែ​បាត់​ទៅ​វិញ​លឿន​ដែរ​ ។ ​


បើសិន​កូន​អ្នក​អាយុ​ក្រោម​មួយ​ឆ្នាំ អ្នក​គួរតែ​នាំ​គេ​ទៅ​ជួប​ពេទ្យ​ភ្លាម ​បើសិនជា​អា​ការៈដែល​ដូច​បាន​រៀបរាប់​ខាងលើ​កើតឡើង​លើសពី​ពីរ​ថ្ងៃ​ហើយ​ ។ បញ្ហា​សំខាន់​ដែល​គួរ​បារម្ភ​ចំពោះ​មេរោគ​ក្នុង​ក្រពះ​នោះ ​គឺការ​ចង្អោ និង ​ក្អួត ដែល​អាច​នាំ​ឲ្យ​ខ្សោះ​ជាតិ​ទឹក ហើយ​វា​ទំនង​ជា​កើត​ឡើង​លើ​ក្មេង​តូចៗ​លឿន​ណាស់ ព្រមទាំង​បង្ក​ជា​ផលវិបាក​ធ្ងន់ធ្ងរ​ថែម​ទៀត​ ។

យោង​ទៅតាម​មជ្ឈមណ្ឌល គ្រប់គ្រង និង ​បង្ការ​ជំងឺ CDC បានឲ្យដឹងថា ទារក​ម្នាក់​ក្នុងចំណោម ៤០​នាក់​ដែល​មាន​មេរោគ​ក្នុង​ក្រពះ​ត្រូវកា​រគេង​ក្នុង​មន្ទីរពេទ្យ​ដោយសារ​តែ​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​។


ចូរ​ទាក់ទង​ទៅ​គ្រូពេទ្យ​ភ្លាម​បើសិនជា​កូន​បត់ជើង​មក​រាគ ឬ​ ក្អួត​មាន​ឈាម​មក​ជាមួយ ព្រោះ​វា​មិនមែន​ជា​អាការៈ​នៃ​វីរុស​ក្នុង​ពោះវៀន​ឡើយ ​។ ក្មេង​ដែល​មាន​ការបង្ក​រោគ​ដោយ​ពពួក​បាក់តេរី​ឈ្មោះថា E. Coli ច្រើន​តែ​បង្ក​ជាការ​ក្អួត​មាន​ឈាម ឬ​លាមក​លាយ​ឈាម ​។ រឿង​នេះ​គឺ​ត្រូវតែ​ទៅ​ជួប​ពេទ្យ​ជាបន្ទាន់ ​។

ហេតុផល​ផ្សេងៗ​ទៀត​ដែល​អ្នក​ត្រូវ​យក​កូន​ទៅ​ជួប​ពេទ្យ​កុមារ​ដែឬ​នោះ​គឺ កូន​អាយុ​ក្រោម​ពីរ​ឆ្នាំ​មាន​អាការៈ​ខាងលើ​យូរ​ជាង​ពីរ​ថ្ងៃ ឬ​កូន​ធំ​ដែល​មាន​អាការៈ​នេះ​ចាប់​ពី​បីរ​ថ្ងៃ​ឡើងទៅ ហើយ​អាការៈ​ទាំងនោះ​មិន​ធូរស្រាល​អ្វី​សោះ ជាពិសេស​អាការៈ​ក្តៅ​ខ្លួន​តែម្តង ដោយសារ​តែ​វា​អាច​នាំ​ឲ្យ​ក្មេង​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​បាន ​៕

ប្រភព ៖ Health.com.kh

0 comments:

 

KID and BABY Template by Ipietoon Cute Blog Design