សម្រាប់ស្ត្រីមានផ្ទៃពោះនេះជារឿងសំខាន់ណាស់ដើម្បីក្លាយខ្លួនជាម្ដាយដ៏ល្អម្នាក់ ព្រោះគ្មាននរណាគេប្រាប់យើងឡើយមានតែស្វែងយល់ដោយខ្លួនឯង ។
១.មិនដូចការរំពឹងទុក
ស្ត្រីមួយចំនួនហ៊ានលះបង់សព្វបែបគ្រប់យ៉ាងដើម្បីត្រៀមខ្លួនធ្វើជាម្ដាយគេពេលការរួច ។ តែជាក់ស្ដែងការមានផ្ទៃពោះមិនមែនចេះមាននោះទេទាមទារឲ្យយើងត្រូវតេស្ដសុខភាពជាច្រើនដង និង ថែបំប៉នរាងកាយឲ្យមាំមួនទើបជាការប្រសើរ ។
២.មានអារម្មណ៍ថាខ្លួនឯងមិនដូចម្ដាយក្នុងកុន
អានរួចហើយ សូមជួយចុច Share ផងណា៎ ដើម្បីចែករំលែកចំណេះល្អៗទាំងអស់នេះទៅកាន់តែអ្នកដែលចង់ដឹងចង់យល់ និង ជាកំលាំងចិត្តដល់ពួកយើងខំស្រាវជ្រាវបន្ត ។
សូមអរគុណដែលបានចូលអាន និង ជួយចែកបន្ត !
ក្នុងទូរទស្សន៍យើងតែងឃើញអ្នកមានផ្ទៃពោះនៅតែមានរូបរាងស្លីមដដែលតែយើងវិញបែរជាឡើងទម្ងន់មិនឈប់។នេះជារឿងពិតតែម្ដាយនៅក្នុងរឿងនោះវិញទេទើបមិនពិតព្រោះស្ត្រីមានទម្ងន់តែងឡើងគីឡូជាទាំងអស់គ្នា។
៣.ឈឺចុកពេញខ្លួន
ពេលមានផ្ទៃពោះអ្នកម្ដាយគ្រប់រូបនឹង មានអាការៈចុករោយខ្នងចង្កេះ, គេងមិនលក់ហើយខ្លះទៀតមានអាការៈហើមដៃដើមជើងក៏មាន។
៤.បង្កើតកូនមិនមែនងាយស្រួលដូចក្នុងរឿង
ឈុតឆាកក្នុងខ្សែភាពយន្តពេលស្ត្រីឈឺពោះគ្រាន់តែចូលបន្ទប់សម្រាលបន្តិចក្រោយមកក៏ ឮ សំឡេងក្មេងយំ ។ តែធាតុពិតការឈឺពោះឆ្លងទន្លេមិនមែនមួយម៉ោងឡើយអាចឈានដល់ពីរថ្ងៃក៏មានហើយទម្រាំតែកូនកើតមកម្ដាយដង្ហើមដកសឹងមិនដល់គ្នា ។
៥.អារម្មណ៍ក្ដុកក្ដួលពេលបីកូនដំបូង
ក្រោយពេលផ្ដល់កំណើតដល់កូនរួចគ្រូពេទ្យនឹងនាំទារកមកឲ្យយើងបំបៅពេលនោះម្ដាយគ្រប់រូបនឹងមានអារម្មណ៍ក្ដុកក្ដួលហូរទឹកភ្នែកព្រោះអាចឲ្យកូនឃើញពន្លឺព្រះអាទិត្យដោយជោគជ័យ ។ ហើយពេលម្ដាយបីកូនដំបូងរឿងត្រូវធ្វើគឺពិនិត្យរូបរាងកាយកូនព្រោះខ្លាចមានអ្វីមិនប្រក្រតី ។
៦.កូនចាប់ផ្ដើមលូតលាស់
ទារកចាប់តាំងពីកើតភ្លាមរូបរាងកាយគេក៏លូតលាស់និងប្រែប្រួលមិនមិនឈប់ឈរដែរ ។ ដូចនេះហើយកូនខ្លះអាចមិនស្រស់ស្អាត ឬ គួរឲ្យស្រលាញ់ដូចពេលកើតភ្លាមក៏មានដែរ ។
៧.ខ្លាចកូនយំ
ម្ដាយដែលទើបមានកូនដំបូងតែងមានអារម្មណ៍បែបនេះគ្រប់គ្នាដោយខ្លាចកូនឈឺហើយអ្នកខ្លះពេលកូនយំយំតាមកូនក៏មានជាពិសេសខ្លាចសូម្បីតែងូតទឹកឲ្យកូន។
៨.មិនបានគេងពេញភ្នែករយៈពេលយូរ
អំឡុងពេលមានផ្ទៃពោះយើងមិនសូវបានគេងច្រើនម្ដងហើយ។ពេលសម្រាលកូនរួចយើងនៅតែមិនបានគេងពេញភ្នែកយ៉ាងហោចណាស់ក៏ជិតមួយឆ្នាំបន្ថែមទៀតដែរ ។
៩.អ្វីៗប្រែជាមានតម្លៃ
ពេលកូនកើតមកនោះហើយទើបយើងដឹងថាពិភពលោកពិតជាមានតម្លៃប៉ុណ្ណា ប្រែជាយល់ដឹងពីតម្លៃនៃទឹកចិត្តម្ដាយដែលគិតគូរពីកូនគ្រប់ពេលហើយធ្វើអ្វីៗ គឺដើម្បីកូនទាំងអស់ ៕
Subscribe to:
Post Comments (Atom)



0 comments:
Post a Comment