តាមការស្រាវជ្រាវបានបង្ហាញឲ្យឃើញថា កុមារដែលត្រូវបាន បំបៅទឹកដោះម្តាយ រហូតដល់អាយុ 2ឆ្នាំ ឬ លើសអាចបណ្តាលឲ្យ ប៉ះពាល់ដល់ធ្មេញ ដូចជាមិនរឹងមាំ និង មានចន្លោះ ប្រហោងជាដើម ។
អ្នកស្រាវជ្រាវ បានធ្វើការ វិភាគទៅលើកុមារចំនួន 1,129នាក់ ដែលត្រូវបានម្តាយ បំបៅដោយ
ទឹកដោះរហូតដល់ធំ លុះនៅពេលដែលកុមារទាំងនោះឈានចូលអាយុ 5ឆ្នាំ ត្រូវបានបញ្ចូនទៅឲ្យពេទ្យធ្មេញពិនិត្យ ។លទ្ធផលបានបង្ហាញថាធ្មេញរបស់ពួកគេ ភាគច្រើន មិនរឹងមាំ បាក់ ហើយមានប្រហោង ធ្មេញព្រៃចំនួន 6 ឬ ច្រើនជាងនេះ បានពុក ឬ បាក់ហើយត្រូវជំនួសមកវិញ ដោយធ្មេញស្រុក ។ កុមារចំនួន 23,9 ភាគរយដែលនៅក្នុងក្រុមសិក្សានេះ មានបញ្ហាធ្មេញ ពុក និង ប្រហោង ចំនែកឯ 48ភាគរយទៀត ត្រូវបានរកឃើញថា យ៉ាងតិចបំផុតក៏មានធ្មេញមួយគ្រាប់បាន ពុក និង ប្រហោង ។ កុមារដែលត្រូវបាន បំបៅដោយទឹកដោះម្តាយ ចាប់ពី 2ឆ្នាំ ឡើងទៅ មានអត្រាកើតជំងឺធ្មេញ 2.3ដង លើសកុមារ ដែលបានបៅទឹកដោះម្តាយ តិចជាងមួយឆ្នាំ ។
យ៉ាងណាមិញ ការសិក្សានេះក៏បានបង្ហាញផងដែរ ការបំបៅដោះកូន ក្នុងចន្លោះរយៈពេលពី 12 ទៅ 23ខែ និង មិនបង្កឲ្យមាន ផលប៉ះពាល់ធ្ងន់ធ្ងរដល់ធ្មេញក្មេងឡើយ ។
គួរបញ្ជាក់ ផងដែលថាភាគច្រើននៃទារកត្រូវបាន បំបៅដោះក្នុងរយៈពេលយ៉ាងតិច 23ខែ ឬ លើសពីនេះ ។
មូលហេតុចំបង ដែលនាំឲ្យទារកមានបញ្ហាជំងឺធ្មេញ គឺដោយសារតែ ទឹកដោះរបស់ម្តាយ គឹមានផ្ទុកសារជាតិស្ករ នៅក្នុងទឹកដោះម្តាយដែរ ហើយជាតិស្ករនេះដែលធ្វើឲ្យទារកចូលចិត្តបៅដោះម្តាយ ។
កាលណាជាតិស្ករនោះនៅជាប់ច្រើន និង អញ្ជាញធ្មេញរបស់ទារកវាក៏បង្កជាបាក់តេរីដែលធ្វើឲ្យ មានជំងឺធ្មេញ ។ នេះជាហេតុផលដែលក្រុមអ្នកស្រាវជ្រាវបានណែនាំថា ត្រូវធ្វើអនាម័យមាត់ធ្មេញឲ្យទារក ដោយជូតសំអាតដោយប្រើក្រណាត់ដែលមានសំណើម បន្ទាប់ពីបំបៅដោះម្តាយរួច ឬ អាចដុសសំអាតធ្មេញទារកឲ្យបាន 2ដង ក្នុងមួយថ្ងៃ ។
ចំពោះម្តាយ ការបំបៅកូនដោយទឹកដោះម្តាយ អាចជួយឲ្យត្រលប់ទៅរកទង្ងន់
ដូចមុនពេលមានផ្ទៃពោះបានលឿនជាង ហើយអាចជួយកាត់បន្ថយ ការប្រឈម នឹង
ជំងឺមហារីក ក្រពេញអូវែ និង ជំងឺមហារីកសុដន់ផងដែរ ៕






0 comments:
Post a Comment