ផ្កាខាត់ណា
អានរួចហើយ សូមជួយចុច Share ផងណា៎ ដើម្បីចែករំលែកចំណេះល្អៗទាំងអស់នេះទៅកាន់តែអ្នកដែលចង់ដឹងចង់យល់ និង ជាកំលាំងចិត្តដល់ពួកយើងខំស្រាវជ្រាវបន្ត ។
សូមអរគុណដែលបានចូលអាន និង ជួយចែកបន្ត !
ទឹកផ្កាខាត់ណា កែវមានផ្ទុកសារធាតុរ៉ែច្រើនបំផុតដូចជាម៉ាញ៉េស្យូម ប៉ូតាស្យូម ផូស្វ័រ ម៉ាញ៉េស្យូម និង ជាតិដែកជាពិសេស បន្លែនេះសម្យូរជាតិកាល់ស្យូម និង វីតាមីន K ដែលធាតុទាំង 2នេះចាំបាច់ជួយឲ្យឆ្អឹងទារករឹងមាំ ការពារម្តាយពីជំងឺពុកឆ្អឹងទៅថ្ងៃអនាគត ។
ស្ពៃតឿ
សម្បូរទៅដោយសារធាតុចិញ្ចឹមដែលជាប្រភពនៃកាល់ស្យូម និង វីតាមីន A,C អាស៊ីតហ្វូឡិច ជាតិដែក ប៊ែតា-ការ៉ូតែន ព្រមទាំងប៉ូតាស្យូមសម្រាប់សុខភាពរាងកាយទាំងមូល អាចច្របាច់យកតែទឹកពិសា ឬ ស្លរយកមកទទួលទានក៏បាន ។
ទំពាំង
វាផ្ទុកនូវសារធាតុជាច្រើនរួមមាន : កាល់ស្យូម ប៉ូតាស្យូម វីតាមីន A, C, E... ដែលចាំបាច់បំផុតក្នុងការជួយការលូតលាស់ឆ្អឹង និង សន្លាក់របស់គភ៍ មិនតែប៉ុណ្ណោះវត្តមានអាស៊ីតហ្វូឡិចក្នុងទំពាំងជួយការលូតលាស់ប្រពន្ធ័សរសៃប្រសាទរបស់ទារកផងដែរ ។
ស្ពៃខ្មៅ
សម្បូរទៅដោយកាល់ស្យូម វីតាមីន C,K ផូស្វ័រ ប៉ូតាស្យូមស័ង្កសី ជួយឲ្យសាច់ដុំរឹងមាំ កាត់បន្ថយស្នាមសង្វារ ច្រើនជាងនេះជាតិស៊ីលីស្យូមក្នុងស្ពៃខ្មៅក៏ជួយការពារថ្លើម ហើយអាស៊ីតហ្វូឡិចជួយការពារប្រពន័្ធសរសៃប្រសាទរបស់គភ៍ ។
ស្ពៃក្តោប
ជាប្រភពនៃកាល់ស្យូមច្រើនជាងទឹកដោះគោទៅទៀត វាសម្បូរវីតាមីន K សារធាតុចិញ្ចឹមដែលដើរតួសំខាន់ក្នុងការជួយបង្កើតកាល់ស្យូមក្នុងឆ្អឹង ។
សាឡាត់
សម្បូរទៅដោយកាល់ស្យូមជួយដល់ការលូតលាស់របស់គភ៍ ឆ្អឹង និង ធ្មេញរឹងមាំ កាល់ស្យូមជួយឲ្យមាតាគេចផុតពីបញ្ហាឆ្អឹងទ្រុឌទ្រោម ហើយសាឡាត់ក៏សម្បូរវីតាមីន A,B និងសារធាតុខនិជជួយរក្សាសុខភាពរាងកាយ និង បេះដូង ។
ពពាយ
មានផ្ទុយជាតិកាល់ស្យូមខ្ពស់បំផុតក្នុងការបង្កើតឆ្អឹងរបស់គភ៍វាមានផ្ទុកប្រូទីត អាស៊ីគ្លុយតាមិច អាស៊ីតអាមីណូ លីស៊ីន មេទីអូនីន គីស្ទីន... ជាប្រភពនៃសារធាតុចិញ្ចឹមសំរាប់មាតា និង ទារក ។
សណ្តែកបណ្តុះ
ក្នុងសណ្តែកបណ្តុះ 100ក្រាមមានផ្ទុកកាល់ស្យូម 38ក្រាម ហើយវាក៏សម្បូរទៅដោយប្រូទីត គ្លុយស៊ីត ផូស្វ័រ វីតាមីន B2,PP,B6,C,E... កាត់បន្ថយពីជំងឺពុកឆ្អឹងរបស់មាតា ជួយបង្កើតកោសិកាឆ្អឹងរបស់ទារក ៕










0 comments:
Post a Comment