Friday, September 8, 2017

ហេតុអីបានជាទារកយំ និង វិធីសាស្រ្តក្នុងការលួងទារកពេល ដែលទារកយំ

 មូលហេតុដែលទារកយំអាចមកពី :

- ឃ្លាន
- ស្រេកទឹក
- ក្តៅពេក
- ត្រជាក់ពេក
- មិនស្រួលខ្លួន
- មានការឈឺចាប់
- នឿយហត់ពេក
- មានអារម្មណ៍ថាគ្មានផាសុខភាព
- ឬ ពេលខ្លះគេមានអារម្មណ៍ភ័យខ្លាច ហើយត្រូវការ ការអោប
រឺ បីមួយស្របក់ ។


អានរួចហើយ សូមជួយចុច Share ផងណា៎ ដើម្បីចែករំលែកចំណេះល្អៗទាំងអស់នេះទៅកាន់តែអ្នកដែលចង់ដឹងចង់យល់ និង ជាកំលាំងចិត្តដល់ពួកយើងខំស្រាវជ្រាវបន្ត ។
សូមអរគុណដែលបានចូលអាន និង ជួយចែកបន្ត !

Why baby cry ?

When baby cry they maybe :
- Hungry
- Thirsty
- Too hot
- Too cold
- Unwell
- In pain
- Over-tired
- Uncomfortable
- They may have been startled and just need to resettled by holding​ close and cuddling for awhile.


វិធីសាស្រ្តទី1 ក្នុងការលួយទារកពេលដែលទារកយំ

- ក្នុងរយៈពេលដំបូងនៃជីវិតរបស់ទារក ពួកគេកំពុងតែស្វែងយល់ថាតើ ពួកគេអាចទុកចិត្តអ្នកថាអាចបំពេញតំរូវការរបស់ពួកគេដែរ រឺ អត់ ? ហើយវិធីដែលល្អបំផុតក្នុងការស្វែងយល់ពីតំរូវការ របស់គេពេលនេះ គឺការលើកបី
- ប្រសិនបើអាចសូមលើកទារកដែលកំពុងយំមកបី ហើយផ្តល់ការថ្នាក់ថ្នមដល់គេ
- បីទារកឲ្យបានកក់ក្តៅដោយផ្អឹបជាប់ នឹង ទ្រូងអ្នក ព្យាយមបីទារកឲ្យជាប់មួយរយៈ
- ជៀសវាងផ្លាស់ប្តូរទីតាំងទារកពីមួយកន្លែងទៅមួយកន្លែង រឺ លើកបីទារករួចដាក់ចុះវិញ
- បីអង្រួនទារកថ្នមៗ រឺ ក៏ដើរចុះឡើងយឺតៗ ជៀសវាងការអង្រួនវីវក់ខ្លាំងៗ ត្រូវដាស់តឿនខ្លួនអ្នកជានិច្ចថាអ្នកមិនអាចលួងទារកឲ្យបាត់យំ ភ្លាមនោះទេ
- ទារកខ្លះ មិនចូលចិត្តឲ្យអ្នក បីគេផ្អឹបជាប់ នឹង ខ្លួនអ្នកពេកនោះទេ ដូច្នេះត្រូវព្យាយាមបីទារកឲ្យជិតខ្លួនអ្នក តែត្រូវបីបែរមុខគេចេញ ពីខ្លួនអ្នក សូមផ្តល់ឳកាសឲ្យទារកបាម្របខ្លួនហើយរំងាប់អារម្មណ៍
- វាជារឿងគួរឲ្យព្រួយបារម្ភ នៅពេលដែលទារកមិនព្រមឈប់យំ រឺ យំរឹតតែខ្លាំង ជាពិសេសនៅពេលដែលអ្នកមិនអាចរកមូលហេតុនៃការយំរបស់ទារកឃើញ
- ត្រូវចងចាំថានៅពេលដែលទារកយំ គេច្បាស់ជាកំពុងតែមិនសប្បាយចិត្ត រឺ មានបញ្ហាអ្វីមួយហើយ
គ្រាន់តែពេលខ្លះអ្នករកមិនឃើញថា បញ្ហានោះជាអ្វី គេមិនមែនយំ ព្រោះតែគេជាក្មេងដែលខូចខិល រឺ ជាក្មេងដែលរំអួយឡើយ
- អ្នកមិនអាចព្រងើយកន្តើយ ហើយមិនខ្វល់ និង ការយំរបស់ទារកដោយសារអ្នករកមូលហេតុមិនឃើញនោះឡើយ
- ទារកត្រូវការ ការថ្នាក់ថ្នម និង បីបមច្រើននៅពេលដែលគេមិនសប្បាយចិត្ត ជាពិសេសក្មេងដែលរហ័សរហួន និង សកម្ម សុំកុំយល់ថាការ លួងលោម និង ថ្នាក់ថ្នម ទារកនៅពេលដែលគេយំជាការបង្កើតទំលាប់អាក្រក់សំរាប់គេឲ្យសោះ !!


The first method to calm crying baby

- At this in your baby's life, he is learning that he can trust
you to meet his needs. The best way to do this when he is crying is to hold him.
- Hold and comfort your crying baby if you can.
- Hold the baby close and snuggled in to you. Try to keep the baby still.
- Avoid constantly chanhing the baby from one position to another or continually
picking up and putting the baby down.
- You can rock or sway gently, or walk around slowly with the baby if it helps, but
avoid fast, frantic or rough movement. Remind yourself that you can't make the baby
stop crying.
- It is not always easy. Some babies push away and won't be held closely. If this happens, try
holding tha baby close but facing away from you and give the baby a chance to calm down.
- It can be worrying when your baby won't stop crying or
has terribe attacks of crying, especially when you can't find
what is wrong.
- Something is upsetting your baby but you may not be able to find
out what it is. Your baby is not "being naughty", "getting spoiled" or
"just putting it over" you.
- It is not necessary to ignore the crying because you can't find a reason for it.
- Babies often need a lot of soothing and holding when they are very upset. Some babies,
especially those who are very alert and physically active, may need more help
tha others to settle. Babies will not develop bad habits or become spoilt if they are comforted and
soothed when they are distressed.

0 comments:

 

KID and BABY Template by Ipietoon Cute Blog Design